ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានគណៈចលនា មហាជននៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានរៀបចំបាឋកថាស្ដីពី «ជំហានដំបូងនៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ចេញពីតំបន់ឱរ៉ាល់ ឆ្ពោះទៅសំឡូត» ដែលជាការចែករំលែកដោយវាគ្មិនកិត្តិយស លោក កែវ ពង្ស សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។កម្មវិធីនេះ បានប្រព្រឹត្តទៅនៅវិមាន ៧ មករា ទីស្ដីការគណបក្សប្រជាជនកម្ពុជា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លោក លី យ៉ុងផាត់ ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លោក ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណ បក្សប្រជាជនកម្ពុជា។បាឋកថានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកនូវរឿងរ៉ាវប្រវត្តិសាស្រ្តដល់មន្រ្តីគណបក្សបន្តវេន ដោយវាគ្មិនកិត្តិយសដែលជាសាក្សីរស់ និងជាផ្នែកមួយនៃដំណើរស្វែងរកសន្តិភាព ការផ្សះផ្សារ និងការបង្រួបបង្រួមជាតិ តាមរយៈនយោបាយឈ្នះឈ្នះ។តាមរយៈបទបង្ហាញផ្អែកលើបទពិសោធពិតពីតួអង្គដែលស្ថិតក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ បាឋកថានេះ បានផ្ដល់ការយល់ដឹងជ្រាលជ្រៅអំពីចក្ខុវិស័យវែងឆ្ងាយ និងការសម្រេចចិត្តដ៏ក្លាហានរបស់ថ្នាក់ដឹកនាំជំនាន់មុន ក្នុងការជ្រើសរើសផ្លូវនយោបាយជំនួសអាវុធ ដើម្បីសម្រេចបាននូវការរួបរួម និងការឯកភាពជាតិពេញលេញ។វេទិកានេះ បានរំលឹកពីគុណតម្លៃនៃថ្ងៃ ៧ មករា ដែលជាមូលដ្ឋានគ្រឹះនៃសន្តិភាពនៅកម្ពុជា និងជាមរតកផ្នែកស្មារតី សម្រាប់ការលើកកម្ពស់កតញ្ញុតា មោទនភាព និងភក្តីភាព ចំពោះជាតិ និងប្រជាជន។លើសពីនេះ ការរៀបចំបាឋកថាដ៏មានសារៈសំខាន់នេះ គឺជាការចងក្រង និងរក្សាទុកឯកសារប្រវត្តិសាស្ត្រដ៏មានតម្លៃ ដែលជាភស្តុតាងប្រវត្តិសាស្ត្របញ្ជាក់ថា សុខសន្តិភាពដែលកម្ពុជាកំពុងទទួលបានសព្វថ្ងៃ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែជាលទ្ធផលនៃការតស៊ូ ការលះបង់ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ថ្នាក់ដឹកនាំ និងឥស្សរជនកម្ពុជាជំនាន់មុន៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ