ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
កម្ពុជា-អង្គការ OECD បន្តពង្រឹងកិច្ចសហប្រតិបត្តិការសំដៅលើកកម្ពស់ផលិតភាព ការអភិវឌ្ឍជំនាញ និងអនុលោមភាពច្បាប់
Sat,14 February 2026 (Time 10:11 PM)
ដោយ ៖ (ចំនួនអ្នកអាន: 53នាក់)

ប៉ារីស៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក អង់តូនីញូ ហ្គោមេស៍ (Antonio Gomes) នាយករងនៃអគ្គនាយកដ្ឋានកិច្ចការហិរញ្ញវត្ថុនិងសហគ្រាស នៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានជួបប្រជុំទ្វេភាគីនៅទីស្នាក់ការអង្គការ OECD ក្នុងឱកាសដែលលោករដ្ឋមន្រ្តី ដឹកនាំគណៈប្រតិភូត្រីភាគី ចូលរួមវេទិកាអង្គការ OECD ស្តីពីការត្រួតពិនិត្យអនុលោមភាពនៅក្នុងវិស័យកាត់ដេរ និងផលិតផលស្បែកជើង ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។
ក្នុងជំនួបនេះ លោករដ្ឋមន្រ្តី និងលោក អង់តូនីញូ បានរំលឹកពីកិច្ចសហប្រតិបត្តិការ រវាងអង្គការ OECD និងប្រទេសកម្ពុជា លើវិស័យពាក់ព័ន្ធជាច្រើន។ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសលើការលើកកម្ពស់ផលិតភាព ការអភិវឌ្ឍជំនាញ និងការអនុវត្តការត្រួតពិនិត្យអនុលោមភាពច្បាប់ពាក់ព័ន្ធសិទ្ធិមនុស្ស និងបរិស្ថាន នៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូប ដែលនឹងជួយរក្សាបាននូវភាពប្រកួតប្រជែង ខណៈដែលកម្ពុជាត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍតិច (LDC)។
ជាមួយនឹងការសម្តែងនូវការពេញផ្លែផ្កានៃកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ភាគីទាំងពីរ ក៏បានធ្វើការផ្លាស់ប្តូរបទពិសោធ បញ្ហាប្រឈម និងវឌ្ឍនភាពក្នុងការអភិវឌ្ឍវិស័យការងារផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ