ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តកំពត៖ ការអភិវឌ្ឍនៅតែបន្តឥតឈប់ឈរដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសការអភិវឌ្ឍលើវិស័យទេសចរណ៍
Thu,12 February 2026 (Time 01:53 PM)
ដោយ ៖ (ចំនួនអ្នកអាន: 89នាក់)

កំពត៖ អភិបាលខេត្តកំពត លោក ម៉ៅ ធនិន បានលើកឡើងថា ការអភិវឌ្ឍលើគ្រប់វិស័យក្នុងខេត្តកំពតនៅតែបន្តរហូតដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសការអភិវឌ្ឍលើវិស័យទេសចរណ៍ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន និងវិស័យផ្សេងៗទាំងអស់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋក្នុងខេត្ត។ ជាមួយគ្នានេះដែរ សមិទ្ធផលទេសចរណ៍ថ្មីៗ ប្លែកៗ ដែលទាក់ទាញទេសចរនឹងលេចចេញជារូបរាងមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ។

លោក ម៉ៅ ធនិន បានលើកឡើងដូចនេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអធិបតីភាព លោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។ លោកបានលើកឡើងថា ក្រោមកិច្ចសហការរួមគ្នារវាងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត បានធ្វើឱ្យការអភិវឌ្ឍមានការរីកចម្រើន និងដំណើរការដោយរលូនមិនមានការរាំងស្ទះណាមួយឡើយ ដែលនេះបានបង្ហាញពីការខិតខំពីគ្រប់ភាគីដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋជារួម។ លោកអភិបាលខេត្ត ក៏បានគូសបញ្ជាក់ដែរថា បច្ចុប្បន្នខេត្តនៅតែទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តមានចំនួនច្រើនគួរឱ្យកត់សម្គាល់ បើទោះបីជាបណ្តាខេត្តមួយចំនួនមានការថយចុះនៃចំនួនភ្ញៀវទេសចរ ដែលនេះបានបង្ហាញឱ្យឃើញថា ខេត្តកំពតគឺជាទីចាប់អារម្មណ៍របស់ទេសចរ ទាំងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការរៀបចំទីតាំងរមណីយដ្ឋាន ក៏ដូចជាទីតាំងកម្សាន្តផ្សេងៗ។

លោក ម៉ៅ ធនិន បានគូសបញ្ចាក់បន្ថែមថា ក្នុងនាមអាជ្ញាធរខេត្តនៅតែបន្តមានគម្រោងអភិវឌ្ឍន៍លើគ្រប់វិស័យ ពិសេសការអភិវឌ្ឍលើវិស័យទេសចរណ៍ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋក្នុងខេត្ត ព្រោះពលរដ្ឋក្នុងខេត្តភាគច្រើនអាចទាញយកចំណូលប្រចាំថ្ងៃតាមរយៈវិស័យឧស្សាហកម្មគ្មានផ្សែងមួយនេះ។ លោកអភិបាលខេត្តក៏បានបន្តថា នៅពេលដ៏ខ្លីខាងមុខនេះសមិទ្ធផលទេសចរណ៍ដ៏ទាក់ទាញថ្មីមួយទៀតនឹងលេចចេញជារូបរាងនៅកណ្តាលក្រុងកំពត ហើយសមិទ្ធផលនោះគឺកន្លែងថតរូបមានរូបរាងជាបាតដៃទ្រវ៉េរ៉ង់ដា មានកម្ពស់ ១២ម៉ែត្រ ដែលអាចឱ្យភ្ញៀវទេសចរឡើងថតរូបដោយភ្ជាប់ជាមួយនឹងទេសភាពភ្នំបូកគោ ព្រែកកំពង់បាយ ស្ពានឥន្ទធនូ និងស្ពានថ្មថ្មីជាដើម ពិសេសទេសភាពថ្ងៃរៀបលិច។ លោកអភិបាលខេត្តជឿជាក់ថា សមិទ្ធផលនេះនឹងសាងសង់រួចរាលមុនពេលពិធីបុណ្យចូលឆ្នាំខ្មែរមកដល់ ហើយសមិទ្ធផលទេសចរណ៍ថ្មីមួយនេះនឹងមានភាពទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។

ក្នុងឱកាសនោះដែរ លោក ម៉ៅ ធនិន ក៏បានជំរុញឱ្យអាជ្ញាធរក្រុង-ស្រុកទាំង៩ កងកម្លាំងគ្រប់ប្រភេទ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នាបន្តទប់ស្កាត់ចុះបង្ក្រាបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពខ្ពស់ចំពោះបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នៅគ្រប់មូលដ្ឋាន តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ និងការចង្អុលបង្ហាញពីសំណាក់ប្រមុខរាជរដ្ឋាភិបាល៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ