ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តពោធិ៍សាត់ ប្រាប់អាជ្ញាធរស្រុកតាលោសែនជ័យថា «ការបង្ក្រាបគ្រឿងញៀន ត្រូវចាត់ទុកជាអាទិភាពខ្ពស់បំផុត ដោយត្រូវលុបបំបាត់ទាំងការប្រើប្រាស់ និងចែកចាយ»
Wed,11 February 2026 (Time 10:51 AM)
ដោយ ៖ (ចំនួនអ្នកអាន: 118នាក់)

ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីពង្រឹងតួនាទីភារកិច្ច និងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឈានទៅធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្កើនទំនុកចិត្ត ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរដ្ឋបាលស្រុកតាលោសែនជ័យ។

ពិធីនេះត្រូវបានធ្វើឡើង នៅសាលប្រជុំសាលាស្រុក ដោយបានការចូលរួមពីលោកអភិបាលរងខេត្ត ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងអាវុធហត្ថខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ កម្លាំងនគរបាល កម្លាំងមូលដ្ឋានអាវុធហត្ថស្រុក និងមន្ត្រីមូលដ្ឋានមួយចំនួនទៀត។

ឯកឧត្តម ខូយ រីដា បានឱ្យដឹងថា វត្តមានរបស់ឯកឧត្តមចុះមកនាឱកាសនេះ ដោយសារតែពិនិត្យឃើញថា ស្រុកតាលោសែនជ័យ មានការលិចឡើងករណីល្បែងស៊ីសង និងគ្រឿងញៀន ដែរជាសញ្ញាព្រមានកម្រិតខ្ពស់ ទាមទារឱ្យរដ្ឋបាលស្រុក ឃុំ និងកងកម្លាំងមូលដ្ឋាន ត្រូវងើបចេញពីភាពស្ពឹកស្រពន់ កុំនិយាយថាហួសម៉ោងការងារ។ ជាការពិតនៅពេលមានការកើតឡើង នៃល្បែងស៊ីសង និងគ្រឿងញៀន វាតែងតែនាំមកនូវបទល្មើសផ្សេងៗទៀត ដូចជា៖ ចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងភាពអសន្តិសុខក្នុងសហគមន៍។

ឯកឧត្តមបានលើកឡើងថា រដ្ឋបាលស្រុក ឃុំ និងកងកម្លាំង គឺជាឆ្អឹងខ្នងក្នុងការដឹកនាំ ដូច្នេះត្រូវភាពម្ចាស់ការលើមូលដ្ឋានរបស់ខ្លួន ដោយមិនត្រូវបណ្តែតបណ្តោយឱ្យមានបទល្មើសកើតឡើង ជារបៀប “ដឹងក្រោយពលរដ្ឋ” នោះទេ។ ត្រូវចុះទៅដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីសុខទុក្ខ និងក្តាប់ព័ត៌មានឱ្យបានទាន់ហេតុការណ៍។ ជាមួយគ្នានោះ ត្រូវបង្ហាញភាពស្មោះត្រង់ មិនពាក់ព័ន្ធ ឬនៅពីក្រោយបទល្មើស (ជាពិសេសល្បែងស៊ីសង និងគ្រឿងញៀន)។

ឯកឧត្តមបន្តថា ការបង្ក្រាបគ្រឿងញៀន ត្រូវចាត់ទុកជាអាទិភាពខ្ពស់បំផុត ដោយត្រូវលុបបំបាត់ទាំងការប្រើប្រាស់ និងការចែកចាយ ក្នុងមូលដ្ឋានភូមិ-ឃុំ, ត្រូវមានវិធានការក្តៅក្នុងការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសល្បែងអនឡាញ ដែលបង្កឱ្យមានអសន្តិសុខសង្គម, ពង្រឹងការអប់រំច្បាប់ចរាចរណ៍ និងការត្រួតពិនិត្យគ្រឿងស្រវឹងក្នុងមូលដ្ឋាន និងត្រូវក្តាប់មុខសញ្ញាក្មេងទំនើងឱ្យបានច្បាស់លាស់ ដើម្បីធ្វើការអប់រំ ឬចាត់វិធានការតាមផ្លូវច្បាប់។

ឯកឧត្តម ខូយ រីដា បានគូសបញ្ជាក់ថា ដើម្បីឱ្យស្រុកតាលោសែនជ័យ ក្លាយជាគំរូសម្រាប់ស្រុកដទៃផ្សេងទៀត «គ្មានបទល្មើស គ្មានគ្រឿងញៀន គ្មានល្បែងស៊ីសង» អស់លោក លោកស្រី ត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យបទល្មើសឱ្យបានទៀងទាត់ និងត្រឹមត្រូវ បង្កើនល្បឿន និងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល (អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត) ដើម្បីទាញយកទំនុកចិត្តពីពលរដ្ឋ, ត្រូវមានសាមគ្គី និងសហការគ្នាឱ្យបានល្អ រវាងនគរបាល កងរាជអាវុធហត្ថ និងអាជ្ញាធរស៊ីវិល៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ