ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរដែលកំពុងអនុវត្តន៍យុទ្ធនាការរំដោះដីចំណីផ្លូវ គឺដាច់ខាតមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋនោះទេ
Tue,10 February 2026 (Time 01:03 PM)
ដោយ ៖ (ចំនួនអ្នកអាន: 84នាក់)

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំដល់អាជ្ញាធរដែលកំពុងអនុវត្តន៍យុទ្ធនាការរំដោះដីចំណីផ្លូវគឺដាច់ខាតមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋនោះទេ ពោលគឺរំដោះយកតែដីចំណីផ្លូវសាធារណៈរបស់រដ្ឋតែប៉ុណ្ណោះ។

ឯកឧត្តម សុខ លូ បានណែនាំបែបនេះ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ដោយក្រាលកៅស៊ូDBST ប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ ចិញ្ចើមដីល្បាយថ្ម០,៥ម៉ែត្រសងខាង និងសំណង់សិល្បការ្យចាប់ពីគីឡូម៉ែត្រ២៩៩+៩៥០ដល់គីឡូម៉ែត្រ៣០១+៩៥០ និងស្ថាបនាប្រព័ន្ធលូបណ្ដោយផ្លូវដោយដាក់លូមូលមុខកាត់១ម៉ែត្រ និងអណ្ដូងលូ(រឺហ្គា)បេតុងសរសៃដែកទំហំ១,៦ម៉ែត្រចំនួន៦០កន្លែង ប្រវែងសរុប១ ៥០០ម៉ែត្រ ចាប់ពីគីឡូម៉ែត្រ២៩៨+៧០០ដល់គីឡូម៉ែត្រ៣០០+២០០ ខាងស្ដាំលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងឃុំជ្រៃ ស្រុកថ្មគោល។

មានប្រសាសន៍ក្នុងពិធីបើកការដ្ឋាន ឯកឧត្តម សុខ លូ បានណែនាំមន្ទីរសាធារណការសហការជាមួយមន្ទីរដែនដីចុះវាស់វែងកំណត់ដីចំណីផ្លូវឱ្យបានច្បាស់លាស់សំដៅទប់ស្កាត់ការរំលោភដីចំណីផ្លូវដើម្បីដាំដើមឈើ រៀបចំផ្លូវថ្មើជើង ផ្លូវជិះកង់ និងបំពាក់ភ្លើងបំភ្លឺផ្លូវទៅថ្ងៃអនាគត។

ឯកឧត្តមអភិបាលខេត្តបានរំលេចពីការរំដោះដីចំណីផ្លូវ កាត់សំយាប និងរុះរើសំណង់ផ្សេងៗដែលសង់រំលោភដីចំណីផ្លូវសាធារណៈរបស់រដ្ឋនៅក្នុងក្រុងបាត់ដំបងដើម្បីបើកផ្លូវឱ្យបានធំទូលាយសម្រាប់ជាប្រយោជន៍កូនចៅជំនាន់ក្រោយ លើកកម្ពស់សោភ័ណភាពទីក្រុង និងកាត់បន្ថយការកកស្ទះចរាចរណ៍៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ