ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត
Tue,10 February 2026 (Time 12:45 PM)
ដោយ ៖ (ចំនួនអ្នកអាន: 115នាក់)

បន្ទាយមានជ័យ៖ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តរបស់វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តមសាន គីមហុង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក យឹម សំណាង អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពី លោក នួន ស៊ី ណា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តា លវិជ្ជា ជីវៈខេត្តបន្ទាយមានជ័យ លោកស្រី សំរឹទ្ធ សូរ្យជាតិ នាយិកាវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ និងពីបេឡាជាតិសន្តិសុខសង្គម (ប ស ស ) វិទ្យាស្ថានពហុបច្ចេកទេស និងមជ្ឈមណ្ឌលការងារខេត្តបន្ទាយមានជ័យ ធ្វើនៅសាលប្រជុំមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។

លោក នួន ស៊ី ណា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តា លវិជ្ជា ជីវៈខេត្តបន្ទាយមានជ័យ បានឡើងរាយការណ៍អោយដឹងថា៖កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងបង្ហាញ ឲ្យឃើញពីសមិទ្ធផលនានារបស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បេឡាជាតិសន្តិសុខសង្គម(ប ស ស)វិទ្យាស្ថានពហុបច្ចេកទេស មជ្ឈមណ្ឌលការងារសាខាខេត្តបន្ទាយមានជ័យរួមគ្នាសម្រេចបានក្នុងនោះរួមមាន៖១,វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២,មជ្ឈមណ្ឌលការងារ(NEA) ៣,វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) ៤,វិស័យរបបសន្តិសុខសង្គម (ប ស ស)។

លោក ប្រធានមន្ទីរការងារ និងបណ្តុះបណ្តា លវិជ្ជា ជីវៈខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្រោយពីបញ្ចប់កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ២០២៤-២០២៨ (ផ.យ.អ.ក.ស.ប) បានពិនិត្យ និងវាយតម្លៃឃើញថា មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មជ្ឈមណ្ឌលការងារ វិទ្យាស្ថានពហុបច្ចេកទេស បេឡាជាតិសន្តិសុខសង្គម( ប ស ស ) បានសម្រេចនូវ សមិទ្ធផល ការ ងារគួរជាទីមោទនៈដូចជា៖ ការចុះបញ្ជិកាតាមសហគ្រាស គ្រឹះស្ថាន ការធ្វើហត្ថពលកម្មជនបរទេស ការស្នើសុំសៀវភៅការងារ និងប័ណ្ណការងារជនបរទេសការផ្សព្វផ្សាយច្បាប់ស្តីពីការងារ តាមសហគ្រាស-គ្រឹះស្ថានការផ្សព្វផ្សាយការធ្វើចំណាកស្រុក តម្រូវការកម្លាំងពលកម្មតាមវិស័យ ការទទួលព៌ត័មានឱកាសការងារ តាមរយៈសេវាសាធារណៈ និងតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ការផ្សព្វផ្សាយសិស្សឲ្យចូលរៀនវគ្គបណ្តុះបណ្តាល ១.៥M បានទូលំទូលាយ និងការអនុវត្តរបបសន្តិសុខសង្គម ប.ស.ស ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនជូនសមាជិក ប.ស.ស បានល្អប្រសើរ ។

ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម សាន គីមហុង និងលោក យឹម សំណាង បានធ្វើការកោតសរសើរដល់លោក លោកស្រី ប្រធានមន្ទីរ.អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តា លវិជ្ជា ជីវៈខេត្ត និងក្រុមការងារបេឡាជាតិសន្តិសុខសង្គម (ប ស ស ) វិទ្យាស្ថានពហុបច្ចេកទេស និងមជ្ឈមណ្ឌលការងារខេត្តបន្ទាយមានជ័យ ដែលបានខិតខំប្រឹងប្រែងបំពេញការងារដោយទទួលបានលទ្ធផលល្អគ្រប់សកម្មភាពការងារទាំងអស់និងបន្តសហការគ្នាខិតខំកិច្ចការងារនេះឲ្យកាន់តែមានប្រសិទ្ធភាព។

ទន្ទឹមនឹងការទទួលបានការងារធ្វើ ឯកឧត្តម បានបន្តលើកឡើងពីអត្ថប្រយោជន៍ដ៏លើសលប់ នៃការក្លាយជាសមាជិក ប.ស.ស. ដែលរួមមានការពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យដៃគូដោយឥតគិតថ្លៃ ការគាំពារ និងទទួលបានតាវកាលិកនៅពេលមានគ្រោះថ្នាក់ការងារ ព្រមទាំងសិទ្ធិទទួលបានប្រាក់សោធននិវត្តន៍សម្រាប់ធានាប្រាក់ចំណូលនៅពេលចាស់ជរាដូចមន្ត្រីរាជការផងដែរ។ បន្ថែមលើនេះ ក្រសួងក៏បានជំរុញឱ្យយុវជនចាប់យកឱកាសចុះឈ្មោះចូលរួមវគ្គបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ចំនួន ១.៥ លាននាក់ ដែលជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងគោលដៅពង្រឹងសេដ្ឋកិច្ចគ្រួសារ និងជាតិមាតុភូមិ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ