ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្ដម ហ៊ុន ម៉ានី ផ្ដល់អនុសាសន៍៣ចំណុចជូនក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ
Fri,09 January 2026 (Time 09:30 AM)
ដោយ ៖ (ចំនួនអ្នកអាន: 61នាក់)

ភ្នំពេញ៖ នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងទិសដៅបន្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នៅសាលាខេត្តកំពង់ស្ពឺ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារសម្រេចបាន ក៏ដូចជាទិសដៅបន្តក្នុងក្របខ័ណ្ឌក្រុមការងារខេត្តកំពង់ស្ពឺទាំងមូល ជាពិសេសការយកចិត្តទុកដាក់ខ្ពស់ចំពោះការចុះសួរសុខទុក្ខនិងយកជំនួយជូនដល់គ្រួសារវីរកងទ័ព និងជនភៀសសឹកនៅតាមទីកន្លែងផ្សេងៗ។

បន្ទាប់ពីបានស្ដាប់ការលើកឡើងរបស់ក្រុមការងារនៅតាមមូលដ្ឋាននានា ជុំវិញលទ្ធផលការងារសម្រេចបាន ជាពិសេសការលើកឡើង និងការពិភាក្សារកដំណោះស្រាយចំពោះកង្វល់និងសំណូមពរនានាដែលសេសសល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរួចមក ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបូកសរុបលទ្ធផលនៃការពិភាក្សា និងបានផ្ដល់នូវអនុសាសន៍ឆ្ពោះទៅដោះស្រាយកង្វល់ និងសំណូមពរដែលសេសសល់របស់ប្រជាពលរដ្ឋ ដោយបានតម្រង់ទិសចំនួន៣។

ទី១ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងរដ្ឋបាលដែនដីរបស់ខ្លួន គប្បីពង្រឹងការងារអភិបាលកិច្ចបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេស បន្តដោះស្រាយកង្វល់ ឬសំណូមពរនានារបស់ប្រជាពលរដ្ឋប្រកបដោយសុភវិនិច្ឆ័យ និងស្របតាមតម្រូវការពិតប្រាកដជាក់ស្ដែងរបស់ប្រជាពលរដ្ឋ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ទី២ អាជ្ញាធរដែនដី និងក្រុមការងារចុះមូលដ្ឋាននានា គប្បីពិនិត្យលទ្ធភាពនៃការដោះស្រាយកង្វល់ ឬសំណូមពរនានារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយប្រកាន់យកគោលការណ៍ ឈ្នះ-ឈ្នះ ទាំងអស់គ្នា តាមស្ថានភាពនៃកង្វល់ ឬសំណូមពររបស់ប្រជាពលរដ្ឋ។

និង ទី៣ សូមបន្តយកចិត្តទុកដាក់ជាប្រចាំក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ ផ្ដល់ភាពកក់ក្ដៅជូនដល់ប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាព ជាពិសេសគាំទ្ររាល់ការវិនិយោគនានានៅលើទឹកដីខេត្តកំពង់ស្ពឺ ដើម្បីស្ថិរភាពនិងកំណើនការងារជូនកូនចៅប្រជាពលរដ្ឋ។

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ