ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
មន្ទីរព័ត៌មានខេត្តបាត់ដំបង ចុះផ្សព្វផ្សាយយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្រោមពាក្យស្លោក«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នៅក្នុងមូលដ្ឋានស្រុករុក្ខគិរី
Fri,09 January 2026 (Time 05:10 PM)
ដោយ ៖ (ចំនួនអ្នកអាន: 68នាក់)

បាត់ដំបង៖ លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបងដឹកនាំមន្រ្តីរាជការនៃមន្ទីរព័ត៌មានចុះផ្សព្វផ្សាយយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្រោមពាក្យស្លោក«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»នៅក្នុងមូលដ្ឋានស្រុករុក្ខគិរី។

ពិធីបើកយុទ្ធនាការនេះធ្វើឡើងនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ នៅបរិវេណវត្តស្ដុកប្រវឹក និងបន្តចុះផ្សព្វផ្សាយបិទស្ទីកឃ័រនៅផ្សារសហគមន៍ស្ដុកប្រវឹក ដោយមានការចូលរួមពីលោក ហែម សុភ័ក្រ្ត អភិបាលរងស្រុករុក្ខគិរី អាជ្ញាធរភូមិ ឃុំ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស។

លោក សុវណ្ណ វិទិត្យា ថ្លែងអំណរគុណចំពោះលោក ហែម សុភ័ក្រ្ត អភិបាលរងនៃគណៈ អភិបាលស្រុករុក្ខគិរី និងអាជ្ញាធរពាក់ព័ន្ធបានចូលរួមកិច្ចសហការផ្សព្វផ្សាយយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមពាក្យស្លោក«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងសាធារណៈ ដល់ប្រជាពលរដ្ឋទូទៅនៅតាមមូលដ្ឋានអំពីគ្រោះថ្នាក់ និងផលវិបាកនៃព័ត៌មានក្លែងក្លាយ។

លោក សុវណ្ណ វិទិត្យា ថ្លែងឱ្យដឹងថា ព័ត៌មានក្លែងក្លាយ គឺសំដៅទៅលើរបាយការណ៍មិនពិត ឬព័ត៌មានមិនពិត ដែលត្រូវបានចែករំលែកក្នុងទម្រង់ជាអត្ថបទ រូបភាព វីដេអូ ឬទម្រង់ផ្សេងៗដោយក្លែងបន្លំថាជាព័ត៌មានពិត។ព័ត៌មានក្លែងក្លាយត្រូវបានបង្កើតឡើងដោយបុគ្គល ឬក្រុមដែលធ្វើសកម្មភាពដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬហេតុផល នយោបាយ និងហេតុផលសេដ្ឋកិច្ចជាដើម។ព័ត៌មានក្លែងក្លាយមានចរិតញុះញង់ បំផ្លើសបំភ្លៃសភាពការណ៍ពិត ក្នុងគោលដៅបង្កើតចលាចល ធ្វើឱ្យសង្គមវឹកវរជ្រួលច្របល់។

លោក ហែម សុភ័ក្រ្ត បានបង្ហាញការគាំទ្រនិងថ្លែងអំណរគុណដល់មន្ទីរព័ត៌មានខេត្តបាត់ដំបងដែលបានរៀបចំយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋថាតើអ្វីទៅដែលហៅថាព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ។

ក្នុងនាមមន្រ្តីរាជការ លោក ហែម សុភ័ក្រ្ត បានប្ដេជ្ញាចូលរួមក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងអំពាវនាវដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់បណ្ដាញសង្គមកុំចែកចាយព័ត៌មានមិនពិត ចូលរួមរាយការណ៍ករណីព័ត៌មានមិនពិត ដើម្បីអាជ្ញាធរមានវិធានការទប់ស្កាត់បានទាន់ពេលវេលា។

សូមជម្រាបជូនថា យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្រោមទិសស្លោក៖ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» បានចាប់ផ្តើមបើកជាផ្លូវកាហើយកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។យុទ្ធនាការនេះរៀបចំឡើងដើម្បីលើកកម្ពស់ការយល់ដឹងប្រជាពលរដ្ឋ ក្នុងសហគមន៍ក្នុងការបង្អាក់ការចែករំលែកព័ត៌មានលើបណ្តាញសង្គមដោយមិនមានការផ្ទៀងផ្ទាត់ជាមុន ជាពិសេសរបៀបក្នុងការកំណត់អត្តសញ្ញាណព័ត៌មានក្លែងក្លាយ វិធានការទប់ស្កាត់ការរីកសាយភាយ និងបន្សាប ព័ត៌មានក្លែងក្លាយ ព្រមទាំងបំផុសការបង្កើតទម្លាប់ប្រើប្រាស់បណ្តាញសង្គមដោយការទទួលខុសត្រូវ តាមរយៈការអនុវត្តវិធានការសុវត្ថិភាព ការបង្ការហានិភ័យ និងសកម្មភាពនានាចាំបាច់ក្នុងការធានាសុវត្ថិភាពព័ត៌មាន ក្នុងសង្គម»។យុទ្ធនាការនេះនឹងត្រូវបានអនុវត្តនៅទូទាំងប្រទេសក្នុងរយៈពេល១២ខែ គឺចាប់ផ្តើមពីថ្ងៃទី១ ខែមេសាឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ហើយអ្នកដែលចូលរួមអនុវត្ត យុទ្ធនាការគឺមន្ទីរព័ត៌មានរាជធានី-ខេត្ត ព្រមទាំងស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងសាធារណៈ អំពីគ្រោះថ្នាក់ និងផលវិបាកនៃព័ត៌មានក្លែងក្លាយ។សម្រាប់មន្ទីរព័ត៌មានខេត្តបាត់ដំបងបាននិងកំពុងអនុវត្តយុទ្ធនាការនេះរយៈពេលពេញមួយខែក្នុងខែមករា ឆ្នាំ២០២៦នេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ