បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុករតនមណ្ឌល។ ពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុករតនមណ្ឌល ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋាន។បើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលបានឱ្យដឹងថាលោក សើ សាម៉េត ត្រូវបានផ្ទេរភារកិច្ចពីអភិបាលនៃគណៈអភិបាលស្រុកសំឡូត ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុករតនមណ្ឌលជំនួសលោក គុយ វណ្ណូ ដែលត្រូវផ្ទេរភារកិច្ចពីអភិបាលនៃគណៈអភិបាលស្រុករតនមណ្ឌល ឱ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តបាត់ដំបង។លោក សើ សាម៉េត បានប្ដេជ្ញា អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងមូលដ្ឋានស្រុករតនមណ្ឌល និងចូលរួមក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត បញ្ចកោណរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧នៃរដ្ឋសភា និងគោលនយោបាយកំណែទម្រង់នានា។ក្នុងឱកាសនេះ ឯកឧត្តម សុខ លូ បានណែនាំដល់លោក សើ សាម៉េត អភិបាលស្រុកទើបប្រកាសចូលកាន់មុខតំណែងថ្មី ត្រូវបន្តយកចិត្តទុកដាក់ការបង្រ្កាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសង និងក្មេងទំនើង ឱ្យអស់ពីក្នុងមូលដ្ឋាន។ឯកឧត្តមអភិបាលខេត្តណែនាំឱ្យគណៈបញ្ជាការឯកភាពស្រុកត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់សហការទប់ស្កាត់ បង្ក្រាបបទល្មើសធនធានរ៉ែ ការកាប់ព្រៃឈើ ការកាយយកថ្មភ្នំ និងក្រួសជាដើមឱ្យមានប្រសិទ្ធភាពខ្ពស់និងបន្តតាមដាន សហការអនុវត្តការពារដែនអភិរក្សបរិស្ថាន តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតឱ្យម៉ត់ចត់ និងទប់ស្កាត់បទល្មើសឱ្យខាងតែបាន។ឯកឧត្តមអភិបាលខេត្ត បន្តណែនាំដល់អាជ្ញាធរ បន្តអប់រំប្រជាពលរដ្ឋ ថែរក្សាអនាម័យបរិស្ថាន មិនត្រូវដុតសំរាមនាំឱ្យមានផ្សែងបំពុលបរិស្ថាន ព្រមទាំងបញ្ឈប់ការចាក់គ្រឿងបំពងសំឡេងរំខានខ្លាំងជាដើម។ឯកឧត្តម សុខ លូ ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ