ភ្នំពេញ៖ លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌកំបូល នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ អំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជា រួមគ្នាជាធ្លុងមួយ ជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ តាមច្បាប់អន្តរជាតិ។លោកស្រីកិត្តិបណ្ឌិត អំពាវនាវដូចនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយគ្រួសារមានកូនតូចជាង១០០គ្រួសារ នៅសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។លោកស្រីបានមានប្រសាសន៍លើកឡើងពីការឈ្លានពានយ៉ាងកំរោលរបស់ថៃ មកលើដែនអធិបតេយ្យរបស់កម្ពុជា។ ក្នុងន័យនេះ លោកស្រីអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រឹងឈរខ្លួនឯង ខិតខំខ្លួនឯង និងពង្រឹងភាពម្ចាស់ការខ្លួនឯង ដើម្បីធានាដល់ការការពារ និងកសាងប្រទេសជាតិ។ ផ្អែកលើកម្លាំងមហាសាមគ្គី និងស្មារតីស្នេហាជាតិដ៏មោះមុត កម្ពុជាពិតជាបន្តយកឈ្នះលើរាល់ឧបសគ្គបាន។ជាមួយគ្នានោះដែរ លោកស្រី អ៉ឹង កន្ថាផាវី ក៏បានអំពាវនាវឱ្យមាតាបិតា មើលថែសុខភាព និងអប់រំកូន ឱ្យក្លាយជាធនធានមនុស្ស ដែលប្រកបដោយចំណេះដឹង និងសមត្ថភាព ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ នាពេលអនាគត។សូមជម្រាបថា នៅថ្ងៃដដែលនោះ លោកស្រីកិត្តិបណ្ឌិត ក៏បានប្រគល់ជូនម៉ាស៊ីនត្រជាក់ចំនួន២ និងថវិកាមួយចំនួន ដល់មណ្ឌលសុខភាពប្រទះឡាង ស្ថិតក្នុងខណ្ឌកំបូលផងដែរ។ លោកជំទាវ បានអរគុណមណ្ឌលសុខភាពប្រទះឡាង ដែលបានជួយឱ្យប្រជាពលរដ្ឋនៅសង្កាត់ប្រទះឡាង ទទួលបានសុខភាពល្អ និងលើកទឹកចិត្តដល់មណ្ឌលសុខភាព បន្តបំពេញសេវា ឱ្យមានគុណភាព សីលធម៌ និងប្រកបដោយវិជ្ជាជីវៈ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ