បន្ទាយមានជ័យ៖ នារសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២៦ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និមន្តជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់សំណេះសំណាលសួរសុខទុក្ខ និងប្រគេនទេយ្យទានដ៏ថ្លៃថ្លាដល់ព្រះសង្ឃភៀសសឹក ចំនួន ១,៤០០អង្គ នៅក្នុងខេត្តខេត្តបន្ទាយមានជ័យ។ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃ គណៈអភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ ថា ក្នុងអំឡុងពេល នៃសង្គ្រាមរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលយោធាថៃ បាន រំលោភបំពានមកលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នៅខេត្តបន្ទាយមានជ័យ មានប្រជាពលរដ្ឋចំនួន៦៤.៨៦៤គ្រួសារ ត្រូវបានជម្លៀសមកកាន់ទីតាំងសុវត្ថិភាពនានាចំនួន១៣២មណ្ឌល នៅតាមបណ្តាក្រុង ស្រុក មួយចំនួនដូចជា៖ ស្រុកមង្គលបូរី ក្រុងសិរីសោភ័ណ ស្រុកព្រះនេត្រព្រះ និងស្រុកភ្នំស្រុក និងមានវត្តអារាមចំនួន៧ ដែលទទួលរងផលប៉ះពាល់ រួមមាន៖ ១-វត្តសុវណ្ណសិក្ខារាមព្រៃចាន់ ២-វត្តពុទ្ធិសីមាជោគជ័យ ៣-វត្តហេមវ័នបឹងត្រកួន ៤-វត្តខណ្ឌសីមារាមទំនាប់ដាច់ ៥-វត្តគិរីតេជោសែនជ័យភ្នំដី ៦-វត្តសិលារុក្ខារាម ៧.គិរីវីនារាមល្បើកស្វាយ និងមានព្រះសង្ឃភៀសសឹកត្រូវបានធ្វើការជម្លៀស ព្រះកាយពីបណ្តាវត្តនានានៃបណ្តាក្រុងស្រុកដូចជា ១-ស្រុកស្វាយចេកចំនួន២៥វត្ត មានព្រះសង្ឃភៀសសឹកចំនួន២៥៧ អង្គ, ២-ស្រុកថ្មពួកចំនួន២៣វត្ត មានព្រះសង្ឃភៀសសឹកចំនួន២៤៦អង្គ, ៣-ស្រុកម៉ាឡៃចំនួន២២វត្ត មានព្រះសង្ឃ ភៀសសឹកចំនួន១៧១អង្គ, ៤-ក្រុងប៉ោយប៉ែតចំនួន២៣វត្ត មានព្រះសង្ឃភៀសសឹកចំនួន៤២៦អង្គ, ៥-ស្រុកអូរជ្រៅចំនួន ២៥វត្ត មានព្រះសង្ឃភៀសសឹកចំនួន២៧២អង្គ សរុបរួមចំនួន១១៨វត្ត មានព្រះសង្ឃភៀសសឹកចំនួន១.៣៧២អង្គ។នាឱកាសដ៏ប្រពៃថ្លៃថ្លានោះដែរសម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង អរគុណដល់ដឹកនាំខេត្តបន្ទាយមានជ័យ ព្រះសង្ឃនៅតាមទីវត្តអារាមដែលបានខ្នះខ្នែងចូលរួមចំណែកជួយផ្តល់ទីកន្លែងទទួលបងប្អូនជនភៀសសឹកមកពីតាមបន្ទាត់ព្រំដែនពិសេសនៅសមរភូមិមុខនៅក្នុងខេត្តបន្ទាយមានជ័យ។សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត មានព្រះរាជបន្ទូលថា ទោះបីជាប្រទេសជាតិមានការឈ្លានពានពីក្រុមបច្ចាមិត្តយ៉ាងណាក៏ដោយ ព្រះសង្ឃមិនត្រូវចោលការសិក្សា និងការប្រណិប័តន៍សាសនានោះទេ ត្រូវជួយដល់ពុទ្ធបរិស័ទឱ្យអស់ពីសមត្ថភាព និងបានផ្ដាំដល់មន្ត្រីសង្ឃទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ ជាពិសេសវត្តអារាមដែលនៅតំបន់ប្រឈម ហេីយព្រះសង្ឃត្រូវផ្អាកការសិក្សារៀនសូត្រ សម្តេចជំរុញដល់ថ្នាក់ដឹកនាំមន្ត្រីសង្ឃ ក៏ដូចជាមន្ទីរធម្មការ សាលាពុទ្ធិកសិក្សា ត្រូវបញ្ជូនព្រះសង្ឃភៀសសឹក ឱ្យបានសិក្សារៀនសូត្រ មិនត្រូវបោះបង់ការសិក្សាឡើយ។សម្តេចព្រះសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលបញ្ជាក់ ថា ពុទ្ធិកសិក្សា គឺជាអាយុជីវិត គឺជាឆ្អឹងខ្នងរបស់ព្រះពុទ្ធសាសនា បេីពុទ្ធិកសិក្សាធ្លាក់ចុះ នោះពុទ្ធសាសនាក៏ធ្លាក់ទៅតាមហ្នឹងដែរ ។ ដូច្នេះថ្នាក់ដឹកនាំមន្ត្រីសង្ឃត្រូវយកចិត្តទុកដាក់ បណ្តុះបណ្តាលព្រះសង្ឃឱ្យសិក្សារៀន ធម៌វិន័យ ដើម្បីក្លាយជាបញ្ញវន្តដ៏សំខាន់សម្រាប់ប្រទេសជាតិ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃបំផុតលើចលនា «យើងរួមគ្នាដើម្បីជាតិ!» ដោយបំផុស សមាជិកកាយឫទ្ធិនារីកម្ពុជា រួមទាំងបងប្អូនខ្មែរទាំងអស់នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនវីរកងទ័ព និងប្រជាជនភៀសសឹក ()
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()
ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()
វីដែអូ