ថ្ងៃច័ន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជា មិនទុកគ្រួសារកងទ័ព និងជនភៀសសឹកណាម្នាក់ ឲ្យនៅឯកោនោះទេ
Tue,06 January 2026 (Time 06:20 PM)
ដោយ ៖ (ចំនួនអ្នកអាន: 17នាក់)

កំពង់ចាម៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មិនទុកចោលគ្រួសារកងទ័ព និងប្រជាពលរដ្ឋភៀសសឹកណាម្នាក់ ឲ្យនៅឯកោ ដោយមិនបានយកចិត្តទុកដាក់ ឬផ្ដល់ស្បៀងអាហារនោះទេ ។

ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារវីរកងទ័ពជួរមុខ នៅខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានប្រសាសន៍ថា "គ្រួសារកងទ័ព និងជនភៀសសឹក គឺជាការគិតគូរដ៏ចម្បងមួយរបស់រាជរដ្ឋាភិបាល បន្ទាប់ពីកិច្ចការបញ្ជាផ្ទាល់ ក្នុងការប្រយុទ្ធតតាំងប្រឆាំងនឹងអំពើឈ្លានពានរបស់កងទ័ពថៃ តាមរយៈការរៀបចំទីជម្រកនៅកន្លែងសុវត្ថិភាព ការផ្ដល់ស្បៀងបន្ទាន់ ការផ្ដល់នូវសេវាសុខាភិបាលជាប្រចាំ និងការគិតគូរពីបញ្ហាអនាម័យបរិស្ថាន"។

លោកជំទាវបណ្ឌិត បានបន្តថា ក្រៅពីការផ្ដល់នូវប្រាក់បៀវត្សយ៉ាងទៀតទាត់ដល់វីរកងទ័ព និងជំនួយបន្ទាន់ដល់គ្រួសារកងទ័ព និងអ្នកភៀសសឹក សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវផ្ទាល់ ក៏មានគម្រោងបង្កើតនូវមូលនិធី ដើម្បីកៀរគរថវិកា ជួយដល់គ្រួសារកងទ័ព ការផ្ដល់នូវចំណេះជំនាញវិជ្ជាជីវៈ និងការផ្ដល់អាហារូបករណ៍ឲ្យកូនៗរបស់ពួកគាត់ បានរៀនសូត្រចប់ចុងចប់ដើម ហើយមានចំណេះមួយច្បាស់លាស់ អាចប្រកបរបរចិញ្ចឹមជីវិតបាន។

លោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរគុណដល់គ្រួសារកងទ័ពទាំងអស់ ដែលមានទាំងឪពុក ម្ដាយ និងប្រពន្ធកូនជាដើម ដែលតែងតែលើកទឹកចិត្តដល់កូន ប្ដី និងឪពុកជាវីរកងទ័ពនៅសមរភូមិជួរមុខ បន្តការពារបូរណភាពទឹកដី ដែលនេះគឺជាការចូលរួមមួយដ៏ខ្លាំងក្លា ដើម្បីប្រយុទ្ធតតាំងនឹងសត្រូវឈ្លានពាន ។

ជាមួយនឹងការនាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់បំផុតពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានអំពាវនាវដល់គ្រួសារកងទ័ព អ្នកភៀសសឹក និងប្រជាពលរដ្ឋទាំងអស់ សូមជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការទាមទារទឹកដីខ្មែមកវិញ តាមរយៈច្បាប់អន្តរជាតិ ខណៈរាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំឯកសារ ដើម្បីប្ដឹងយកទឹកដីខ្មែរមកវិញ ។

គ្រួសារកងទ័ព និងអ្នកភៀសសឹក ក្រោយពេលទទួលអំណោយពីលោកជំទាវបណ្ឌិត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងអាជ្ញាធរដែលបានខិតខំយកចិត្តទុកដាក់លើពួកគាត់ តាមរយៈការផ្ដល់ស្បៀងអាហារ និងផ្ដល់សេវាសុខាភិបាលដោយឥតគិតថ្លៃជាដើមនោះ ហើយក៏គាំទ្រយ៉ាងពេញទំហឹងនូវគំនិតផ្ដួចផ្ដើមរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ដែលគ្រោងបង្កើតមូលនិធិជួយដល់គ្រួសារកងទ័ព ។

លោក អ៊ុន ចិន្តា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ចំពោះគ្រួសារវីរកងទ័ព និងជនភៀសសឹក នៅខេត្តកំពង់ចាម គឺកំពុងទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំង ពីសំណាក់អាជ្ញាធរ ទាំងការផ្ដល់នូវស្បៀងអាហារ សេវាសុខាភិបាល ជំរុញ និងរៀបចំឲ្យកូនចៅរបស់ពួកគាត់បានសិក្សារៀនសូត្រជាដើម ។

លោកបានបន្តថា ចំពោះគ្រួសារកងទ័ពពលីវិញ ក៏បានទទួលនូវការយកចិត្តទុកដាក់ពិសេសផងដែរ គឺគ្រួសារដែលពុំមានដីធ្លី ឬផ្ទះនៅ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត បានទិញដី និងសាងសងផ្ទះឲ្យពួកគាត់បានស្នាក់នៅសមរម្យផងដែរ ។

គួរបញ្ជាក់ថា សម្រាប់អំណោយផ្ដល់ជូនដល់គ្រួសារកងទ័ព និងអ្នកភៀសសឹកនាថ្ងៃនេះ រួមមានអង្ករ គ្រឿងឧបភោគបរិភោគផ្សេងៗ ថវិកាមួយចំនួន ខណៈស្រ្តីជាគ្រួសារកងទ័ព ដែលមានផ្ទៃពោះ ក៏បានទទួលថវិកាចំនួន ២លានរៀលបន្ថែម។ ហើយថ្ងៃដដែលនេះ លោកជំទាវបណ្ឌិត ក៏បានផ្ដល់ជូនម៉ូតូ និងអំណោយមួយចំនួន ដល់គ្រួសារពលីផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃបំផុតលើចលនា «យើងរួមគ្នាដើម្បីជាតិ!» ដោយបំផុស សមាជិកកាយឫទ្ធិនារីកម្ពុជា រួមទាំងបងប្អូនខ្មែរទាំងអស់នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនវីរកងទ័ព និងប្រជាជនភៀសសឹក ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ​នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()

វីដែអូ