បន្ទាយមានជ័យ៖ ក្រុងប៉ោយប៉ែត ដែលជាតំបន់សេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់ខេត្តបន្ទាយមានជ័យ ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏មមាញឹកមួយ នៅតែបន្តដំណើរការធម្មតា ទោះបីជាមានការបិទព្រំដែនថៃជាឯកតោភាគី និងការឈ្លានពានដោយអាវុធរបស់ថៃកាលពីពេលថ្មីៗនេះ ដែលបានបង្ហាញពីភាពធន់ ទោះបីជាជម្លោះរំខានដល់ចលនាឆ្លងដែន និងសន្តិសុខនៅតែផុយស្រួយក៏ដោយ។ ទីនេះជាមូលដ្ឋានអាជីវករ បុគ្គលិក អ្នកជំនួញទាំងខ្មែរ និងជនបរទេស ៦៩ជាតិសាសន៍ រួមទាំងជនជាតិថៃរាប់ម៉ឺននាក់ផងដែរ។ជាការសង្កេត ផ្លាកសញ្ញាភាសាថៃ និងប្រាក់បាតថៃ នៅតែត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រតិបត្តិការប្រចាំថ្ងៃ ហើយអាជីវកម្មជាច្រើន ជាពិសេសនៅក្នុងវិស័យលក់រាយ សេវាកម្ម និងម្ហូបអាហារ ត្រូវបានដំណើរការដោយមានការចូលរំណែកពីជនជាតិថៃ ឬផ្តល់សេវាកម្មជាចម្បងដល់អតិថិជនថៃ។លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ទីក្រុងប៉ោយប៉ែត មិនមែនជាមូលដ្ឋានរបស់កងទ័ព មិនមែនជាទីកន្លែងធ្វើសឹកសង្គ្រាមទេ តែវាជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទំនុកចិត្ដពីបណ្ដាប្រទេសជាច្រើនលើសកលលោក។ ផ្សាររាត្រីប៉ោយប៉ែត គឺជាសរសៃឈាមពាណិជ្ជកម្មដ៏សំខាន់មួយរបស់ទីក្រុង ហេីយនៅតែបន្តទាក់ទាញពលរដ្ឋក្នុងនៅពេលយប់។លោក ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់ថា ទោះបីជាប្រទេសកម្ពុជា រួមទាំងប៉ោយប៉ែត ត្រូវបានទទួលរងការវាយប្រហារយ៉ាងខ្លាំងក្លាដោយយោធាថៃក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះក៏ដោយ សកម្មភាពសេដ្ឋកិច្ចនៅក្នុងទីក្រុងនេះមិនទាន់បានបញ្ឈប់នៅឡើយទេ។ កងទ័ពថៃបានទម្លាក់គ្រាប់បែកជាច្រើនគ្រាប់នៅជាយក្រុងនេះ ដោយសារតែលក្ខណៈស៊ីវិល និងពាណិជ្ជកម្មរបស់ក្រុងប៉ោយប៉ែត គឺជាហេតុផលសំខាន់មួយដែលវាមិនត្រូវបានកំណត់គោលដៅក្នុងការវាយប្រហារពីយោធាថៃ។លោក ប៉ាន់ខែម ប៊ុនថន បានលេីកឡេីងយ៉ាងដូច្នេះថា៖ «មកដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ក្រុងប៉ោយប៉ែតមានស្ថានភាពល្អប្រសើរដូចមុនពេលរងការវាយប្រហារប្រដាប់អាវុធពីកងទ័ពថៃ រួមទាំងការចរាចរណ៍ដ៏មមាញឹក ការបើកអាជីវកម្ម ដែលស្ទើរតែ ១០០ភាគរយ ប្រក្រតីភាពឡេីងវិញ។ នេះជាមូលហេតុចម្បងមួយដែលក្រុងប៉ោយប៉ែតមិនរងការវាយប្រហារឈ្លានពានពីកងទ័ពថៃ រួមនឹងការធ្វើអាជីវកម្មស្របច្បាប់របស់ជនបរទេស ៦៩ជាតិសាសន៍នៅទីនេះ ហេីយជនជាតិថៃមានច្រេីនជាងគេ»។លោក ប៊ុនថន បានរៀបរាប់ថា យ៉ាងណាមិញ ក្នុងការទប់ទល់នឹងការប្រើប្រាស់លេសវាយប្រហាររបស់ថៃ មិនមែនជារឿងងាយស្រួលនោះទេ ហើយវាទាមទារឱ្យអ្នកគ្រប់គ្រងមូលដ្ឋានចេះបត់បែនទៅតាមស្ថានភាពជាក់ស្ដែង ជាពិសេសការមិនតបតពីសំណាក់កងទ័ពកម្ពុជា ព្រោះក្រុងប៉ោយប៉ែតមិនមែនជាមូលដ្ឋានយោធាទេ។ អំឡុងពេលកងទ័ពថៃវាយប្រហារដោយផ្លោងគ្រាប់ជាច្រើនគ្រាប់ ដែលមិនមានការតបតពីភាគីកម្ពុជា ប្រជាពលរដ្ឋភូមិទំនប់ក៥ ភូមិព្រៃព្រិច ភូមិព្រៃគប់ និងភូមិអូរល្ហុង ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព ឥលូវពួកគេបានវិលត្រលប់ទៅកាន់លំនៅឋានវិញអស់ហេីយ។លោក ប៊ុនថន បានបញ្ជាក់ថា អំឡុងពេលការវាយប្រហាររំលងក្រុងប៉ោយប៉ែត ប្រជាពលរដ្ឋមួយចំនួនបានសម្រេចចិត្ដចាកចេញ ខណៈភាគច្រើនទៀតបន្ដស្នាក់នៅ រួមទាំងជនបរទេស ជាពិសេស ជនជាតិថៃ និងជនជាតិចិន។ ជាក់ស្តែងភោជនីយដ្ឋានជនជាតិចិនមួយដែលបន្ដបើកទ្វារទោះកងទ័ពថៃផ្លោងគ្រាប់រំលង លាន់សន្ធឹកខ្លាំងយ៉ាងណាក៏ដោយថា ក៏នៅតែបេីកដំណេីរការជាធម្មតា ដោយសារតែទីក្រុងនេះមានសុទ្ធតែពលរដ្ឋស៊ីវិល អ្នកធ្វើការស្របច្បាប់ និងអាជីវកម្មស្របច្បាប់។ ក្នុងឱកាសនោះលោកក៏បានអំពាវនាវដល់អាជីវករ និងអ្នកវិនិយោគផ្សេងៗ សូមបន្ដជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់នឹកនាំកម្ពុជា ដោយបានផ្ដល់ភាពកក់ក្ដៅជូនគាត់គ្រប់ពេលវេលាទាំងអស់ មិនមានការធ្វើឱ្យមានទោមនស្សណាមួយកើតឡើងនោះទេ ហើយនៅតែបន្ដធានាលើកិច្ចការងារផ្សេងៗ ដែលគាត់កំពុងតែប្រកបនៅទីនោះ។លោក ប៊ុនថន បានទទួលស្គាល់ថា ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍក្រុងប៉ោយប៉ែតរងផលប៉ះពាល់ពីសង្គ្រាមឈ្លានពានរបស់ថៃមែន តែដំណើរអភិវឌ្ឍនៅតែឆ្ពោះទៅមុខ ទោះការងារខ្លះត្រូវរ៉ាំងស្ទះ និងមានសន្ទុះយឺតយ៉ាងណាក៏ដោយ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ