ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
មន្ទីរព័ត៌មានខេត្តបាត់ដំបង បើកយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ដើម្បីកាត់បន្ថយព័ត៌មានក្លែងក្លាយក្នុងសង្គម
Tue,06 January 2026 (Time 05:58 PM)
ដោយ ៖ (ចំនួនអ្នកអាន: 79នាក់)

បាត់ដំបង៖ លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង បានដឹកនាំមន្រ្តីរាជការបើកយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ដើម្បីកាត់បន្ថយព័ត៌មានក្លែងក្លាយក្នុងសង្គម។

បើតាមលោក សុវណ្ណ វិទិត្យា សម្រាប់ខេត្តបាត់ដំបងយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនេះធ្វើឡើងរយៈពេលពេញមួយខែមករា ឆ្នាំ២០២៦នេះ។

លោក សុវណ្ណ វិទិត្យា គូសបញ្ជាក់ថា យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងពង្រឹងស្មារតី និងធានាថាបងប្អូនប្រជាពលរដ្ឋទទួលបានព័ត៌មានដែលត្រឹមត្រូវ មានប្រភពច្បាស់លាស់។

លោកប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង បន្តថា គ្រប់ប្រភេទនៃព័ត៌មានក្លែងក្លាយ សុទ្ធតែជះឥទ្ធិពលអវិជ្ជមានមកលើផ្នែកសន្តិសុខសណ្តាប់ធ្នាប់សង្គម សេដ្ឋកិច្ច និងនយោបាយ ពោលគឺព័ត៌មានក្លែងក្លាយអាចបង្កអស្ថិរភាព បង្កើតអំពើហិង្សា ដែលបណ្តាលឱ្យកើតមានអរិភាពសង្គម ប្រជាពលរដ្ឋបាត់ទំនុកចិត្តលើការដឹកនាំ និងនាំឱ្យមានការបែកបាក់សាមគ្គីភាពក្នុងសង្គម ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់នៅក្នុងប្រទេសកម្ពុជា ត្រូវស្វែងយល់ព័ត៌មានឱ្យបានច្បាស់លាស់មុននឹងធ្វើការផុស ឬShare ចែកចាយបន្តទៀត ដើម្បីកុំឱ្យមានការបំផ្លាញដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។

យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយដែលរៀបចំដោយមន្ទីរព័ត៌មានខេត្តបាត់ដំបង ទទួលបានការសាទរ និងគាំទ្រយ៉ាងខ្លាំងពីមន្រ្តីរាជការ ប្រជាពលរដ្ឋ អាជីវករ និងសិស្សានុសិស្ស។

សិស្សានុសិស្សនៃវិទ្យាព្រះមុនីវង្ស លើកឡើងថា ព័ត៌មានក្លែងក្លាយគឺបានមកពីប្រភពព័ត៌មានមិនច្បាស់លាស់ ដែលប្រភពនោះបានមកពីការផ្សព្វផ្សាយពីក្រុម MMO មួយចំនួន ដែលពួកគេចង់បាន Like Comment Share ឬViews ក្នុងការរកប្រាក់ចំណូលពីការបង្កើតមាតិការរបស់ខ្លួនតែប៉ុណ្ណោះ ។

ជាមួយគ្នានោះ អាជីវករនៅផ្សារថ្មី ក្រុងបាត់ដំបង លើកឡើងថា មុននឹងជឿជាក់លើព័ត៌មានអ្វីមួយត្រូវពិចារណាឱ្យបានច្បាស់លាស់ និងសូមពិនិត្យផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់មុនចែកចាយបន្ត។

សូមរំលឹកថា យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ បានចាប់ផ្តើមចេញពីចំណុចកណ្តាលនៅក្រសួងព័ត៌មាន បន្តមកគឺចាប់ផ្តើមចេញពីមន្ទីរព័ត៌មានរាជធានីភ្នំពេញ និងបន្តបន្ទាប់តាមបណ្តាខេត្ត ហើយខេត្តបាត់ដំបង គឺជាគោលដៅទី១០។គោលដៅនៃយុទ្ធនាការនេះ គឺផ្ដោតលើការផ្លាស់ប្ដូរឥរិយាបទរបស់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើបដើម្បីទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយក្នុងសង្គមកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ