ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយក្រុមការងារសម្របសម្រួលជនភៀសសឹកដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មនៅមណ្ឌលសុវត្ថិភាព«ឈក»
Mon,05 January 2026 (Time 09:43 PM)
ដោយ ៖ (ចំនួនអ្នកអាន: 74នាក់)

ឧត្ដរមានជ័យ៖ នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខដោយផ្ទាល់ជាមួយបងប្អូនក្រុមការងារសម្របសម្រួលជនភៀសសឹកជាង៣០០នាក់ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មនៅមណ្ឌលសុវត្ថិភាព«ឈក» ដើម្បីជាការលើកទឹកចិត្ត ចំពោះបេសកកម្មដ៏សកម្មនាពេលកន្លងមក។

ឯកឧត្ដម មាន ចាន់យ៉ាដា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ និងការខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ ដែលបានបំពេញភារកិច្ចមិនខ្លាចនឿយហត់ក្នុងការសម្របសម្រួល បម្រើសេវា ក្នុងការផ្តល់ជម្រកសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ។

ឯកឧត្ដម អភិបាលខេត្ត បានសង្កត់ធ្ងន់ថា «ក្រុមអ្នកសម្របសម្រួលគឺជាបង្អែករបស់ប្រជាពលរដ្ឋជនភៀសសឹក» នៅក្នុងស្ថានភាពដែលបងប្អូនប្រជាពលរដ្ឋចាកឆ្ងាយពីផ្ទះសម្បែង គឺមានតែក្រុមការងារសម្របសម្រួលនេះហើយ ដែលជាអ្នកជួយសម្រាលទុក្ខលំបាក ផ្ដល់ភាពកក់ក្ដៅ និងជួយរៀបចំសណ្ដាប់ធ្នាប់ឱ្យពួកគាត់មានសេចក្ដីសង្ឃឹមឡើងវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ