បន្ទាយមានជ័យ៖ កុមារភៀសសឹកមកពីភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលបានរត់ភៀសសឹកតាមឱពុកម្តាយ ដោយសារការរំលោភបំពានរបស់ថៃ ទៅនៅក្នុងបណ្ឌលភៀសសឹកវត្តចាន់ស៉ី ស្ថិតក្នុងឃុំកូប ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ បានចាប់ផ្តេីចូលរៀនហេីយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ នៅតាមបន្ទប់រៀនពហុបំណងបណ្តោះអាសន្ន ដែលរៀបចំឡេីងដោយក្រសួងអប់រំ យុវជន និងកីឡា ខណៈផ្ទះសំបែង និងសាលារៀនរបស់ពួកគេត្រូវយោធាថៃហ៊ុមព័ទ្ធបន្លាសួស និងឃាំងទូរកុងតឺន័រដោយខុសច្បាប់ក្រោយកិច្ចព្រមព្រៀងឈប់បាញ់។លោក សុវណ្ណ សោភ័ណ នាយកសាលាបឋមសិក្សា ជោគជ័យ ដែលបានរត់ភៀសសឹកនៅជំរំភៀសសឹកវត្តចាន់ស៊ី ដែរនោះ បានឱ្យដឹងថា ការបើកថ្នាក់រៀនដំបូងនេះ ក្រោយពេលអាជ្ញាធរ និងមន្ទីរអប់រំ យុវជន និងកីឡា ក្រោមការគាំទ្រពីអង្គការ និងម្ចាស់ជំនួយនានា បានរៀបចំថ្នាក់រៀបជាតង់ និងសម្ភារសិក្សាសម្រាប់ការបង្រៀនបណ្ដោះអាសន្ន។ ថ្នាក់រៀនបណ្ដោះអាសន្ននេះត្រូវបានរៀបចំជាលើកដំបូងដែលមាន ១៤ថ្នាក់ ក្នុងនោះមានកម្រិតមត្តេយ្យសិក្សាចំនួន ៣ថ្នាក់ ក្រៅពីនោះជាថ្នាក់បឋមសិក្សា។លោក សុវណ្ណ សោភ័ណ បានបញ្ជាក់ថា សិស្សចូលរៀននៅថ្ងៃដំបូងនេះមានចំនួន ២៨៦នាក់ ក្នុងចំណោមសិស្សសរុប ៤៥០នាក់ ដែលបានចុះឈ្មោះរៀនក្នុងបវេសនកាលឆ្នាំ២០២៥-២០២៦ នៅសាលាបឋមសិក្សាជោគជ័យ ដែលស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ចំពោះសិស្សមិនទាន់មកអស់នោះទេ ដោយសារការបែកខ្ញែកទៅនៅតាមទីកន្លែងផ្សេងៗមិនទាន់មកជុំគ្នា។លោកនាយកសាលាបានលេីកឡេីងយ៉ាងដូច្នេះថា៖ «សិស្សនៅទីនេះ គឺជាសិស្សភៀសសឹក តាមឪពុកម្ដាយ និងអាណាព្យាបាល ពីភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលបានមកស្នាក់នៅមណ្ឌលសុវត្ថិភាព ស្ថិតនៅវត្តចាន់ស៊ី ឃុំកូប ស្រុកអូរជ្រៅ។ សម្រាប់សិស្សមកពីភូមិព្រៃចាន់ មិនទាន់បានដឹងពីតួលេខនៅឡើយទេ ខ្ញុំអំពាវនាវដល់ឪពុកម្ដាយ និងអាណាព្យាបាលសិស្សទាំងអស់យកកូនមកចុះឈ្មោះរៀននៅសាលាបណ្ដោះអាសន្ននេះឱ្យបានគ្រប់ៗគ្នា»។ជាមួយគ្នានេះ អ្នកគ្រូ ឡុច ទ្រីយ៉ា ដែលកំពុងបង្ហាត់បង្រៀនកុមារៗ បានឱ្យដឹងថា អ្នកគ្រូក៏បានរត់ភៀសសឹកទៅរស់នៅក្នុងជំរំភៀសសឹកដូចកូនសិស្ស និងឱពុកម្តាយសិស្សផងដែរនោះ ថាអ្នកគ្រូក្រៅពីបង្រៀន ក៏បានអប់រំផ្លូវចិត្តដល់កុមារៗកុំឱ្យមានការភិតភ័យពីគ្រាប់ផ្លោងរបស់ថៃ តែត្រូវតាំងស្មារតីដេីម្បីរកន្លែងមានសុវត្ថិភាព និងត្រូវខិតខំសិក្សារៀនសូត្រអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រេីនកុំឱ្យថៃមាក់ងាយ។ចំណែកសិស្សានុសិស្សបានឱ្យដឹងដែរថា ពួកគេមានការភ័យខ្លាចនៅពេដែលយោធាថៃផ្លោងគ្រាប់ដាក់ភូមិឋានរបស់ពួកគេ ហេីយពួកគេមិនចង់ជួបរឿនបបនេះឡេីយ និងចង់ត្រលប់ទៅរស់នៅក្នុងផ្ទះ និងសាលារៀនដូចដេីមវិញ មិនចង់រត់ភៀសសឹកដូចនេះទេ គឺមានការពិបាកខ្លាំងណាស់។សូមបញ្ជាក់ថា ទាក់ទងនឹងបញ្ហានេះ ដោយមេីលឃេីញពីផលវិបាក មន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ បានចេញសេចក្តីណែនាំស្តីពីការបើកដំណើរការបង្រៀន និងរៀនឡើងវិញ ក្នុងស្រុកថ្មពួក ស្រុកស្វាយចេក ស្រុកអូរជ្រៅស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។ ចំពោះសាលាបឋមសិក្សាជោគជ័យ សាលាបឋមសិក្សា ព្រៃចាន់ (ស្រុកអូរជ្រៅ) សាលាបឋមសិក្សា បន្ទាយមានឫទ្ធិ និងអនុវិទ្យាល័យ បន្ទាយមានឬទ្ធិ (ស្រុកថ្មពួក) ពុំទាន់អាចដំណើរការបានទេរហូតមកដល់ពេលនេះ ប៉ុន្តែកំពុងគិតគួរដាក់ឱ្យដំណេីរការក្នុងពេលឆាប់ៗ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ