ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ជួបសំណេះសំណាលជាមួយបេក្ខជនជ័យលាភីចំនួន ២៧២ នាក់ ដែលទើបប្រឡងជាប់ក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិចំណុះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
Mon,05 January 2026 (Time 01:01 PM)
ដោយ ៖ (ចំនួនអ្នកអាន: 82នាក់)

(បាត់ដំបង)៖ បេក្ខជនជ័យលាភីចំនួន ២៧២នាក់ ក្នុងនោះស្រ្តីចំនួន ២៩នាក់ ដែលទើបប្រឡងជាប់ក្នុងក្របខ័ណ្ឌ មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ត្រូវបានជួបសំណេះសំណាលជាលើកដំបូង ជាមួយលោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បន្ទាប់ពីក្រសួងមហាផ្ទៃបានប្រកាសពីលទ្ធផលនេះនៅចុងឆ្នាំ២០២៥កន្លងមក។

កិច្ចសំណេះសំណាល នេះធ្វើឡើងក្នុងសាលប្រជុំបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ ២០២៥ ដោយមានការចូលរួមពីលោក ស្នងការរង ទទួលដឹកនាំផែន នាយ នាយរងការិយាល័យ ពាក់ព័ន្ធចំណុះស្នងការដ្ឋាន។

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ បានថ្លែងថា «ប្អូនៗជាមន្រ្តីនគរបាលជាតិទាំងអស់ នឹងត្រូវបានចូលបម្រើការងារទៅតាមអង្គភាពនគរ បាលដែលបានចាត់តាំងរួច ហើយអ្វីដែលប្អូ ន ៗត្រូវ ស្វែងយល់មុនដំបូងបង្អស់នោះគឺការ គោរពនូវបទវិន័យផ្ទៃក្នុងរបស់កងកម្លាំងនគរ បាលជាតិ ដើម្បីឱ្យម្នាក់ៗក្លាយខ្លួនទៅជាមន្រ្តីនគរបាលល្អ សក្តិសមជាអ្នកបម្រើជាតិ បម្រើប្រជាពលរដ្ឋដោយបេះដូងស្មោះត្រង់បំផុត និងហ៊ានពលីជីវិតដើម្បីបុព្វហេតុជាតិ និងប្រជាពលរដ្ឋ»៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ