ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
​រដ្ឋមន្ត្រី ថោ ជេដ្ឋា ចាត់តំណាងនាំយកអំណោយដ៏ថ្លៃថ្លាសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ សម្រាប់បែងចែកបន្តជូនដល់វីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹកដែលកំពុងស្នាក់នៅតាមទីតាំងសុវត្ថិភាព ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ
Sun,04 January 2026 (Time 07:08 AM)
ដោយ ៖ (ចំនួនអ្នកអាន: 52នាក់)

ភ្នំពេញ៖នាព្រឹកថ្ងៃសៅរ៍ ១៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូក្រសួងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន អង្ករ១០តោន មី១០០កេស ទឹកបរិសុទ្ធ១០០កេស ប្រហុក២០០០កែវ ត្រីងៀត១០០គីឡូក្រាម សាច់ក្រក១០០គីឡូក្រាម និងថវិកាមួយចំនួន ដើម្បីប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារសម្រាប់បែងចែកបន្តទៅដល់វីរកងទ័ព និងបងប្អូនភៀសសឹកដែលកំពុងស្នាក់នៅតាមទីតាំងសុវត្ថិភាពនានា ក្នុងខេត្តព្រះវិហារ។

សូមជម្រាបថា គ្រឿងឧបភោគបរិភោគទាំងនេះ គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចរដ្ឋបាលខេត្តព្រះវិហារ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់វីរកងទ័ព និងបងប្អូនភៀសសឹក ដែលបានចាកចេញពីផ្ទះសម្បែងដោយសារការឈ្លានពានដ៏ឃោរឃៅរបស់យោធាសៀម ហើយកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាព ក្នុងស្មារតីរួបរួមសាមគ្គីគ្នាខ្មែរតែមួយ ខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ។

នៅក្នុងថ្ងៃដដែល ឯកឧត្តមរដ្ឋលេខាធិការ ក៏​បានដឹកនាំគណៈប្រតិភូក្រសួង​ អញ្ជើញ​សួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនវីរកងទ័ពជួរមុខ ដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ