ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រជាជនកម្ពុជាស្រុកទឹកផុស ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦
Sun,04 January 2026 (Time 07:10 AM)
ដោយ ៖ (ចំនួនអ្នកអាន: 42នាក់)

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសៅរ៍ ១៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រជាជនកម្ពុជាស្រុកទឹកផុស ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ កិច្ចប្រជុំនេះ មានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក, ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង ៩ នៃស្រុកទឹកផុស, លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការគណបក្សឃុំ, សាខាបក្សភូមិ, យុវជនបក្សឃុំ-ភូមិ, និងសកម្មជនគណបក្ស សរុបចំនួន ២៦៧នាក់។

ជាកិច្ចចាប់ផ្ដើម លោក សូត្រ សង់ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកទឹកផុស បានអានរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ របស់គណៈកម្មាធិការគណបក្សស្រុកទឹកផុស ដោយបានបញ្ជាក់ជូនអំពី ការអនុវត្តការងាររបស់គណបក្សស្រុក, ការអនុវត្តការងាររបស់ក្រុមការងារគណបក្សស្រុកនៅតាមមូលដ្ឋានឃុំ និងភូមិ, សកម្មភាពគណបក្សនយោបាយផ្សេងៗ និងការងារធ្វើបច្ចុប្បន្នភាពសមាជិកបក្ស ដោយក្នុងនោះ គណៈកម្មាធិការគណបក្សស្រុក មាន គណៈកម្មាធិការគណបក្សឃុំ ចំនួន ៩ , គណៈកម្មាធិការសាខាបក្ស ចំនួន ៧៨ , សាខាបក្ស ចំនួន១៥៩ , អនុសាខាបក្ស ចំនួន ៨៦៨ និងក្រុមបក្សចំនួន ២ ៨៣៨ ។ ជាមួយគ្នានោះ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុក ក៏បានដាក់ចេញនូវទិសដៅការងារបន្ដឆ្នាំ២០២៦ ជាមួយនឹងការប្ដេជ្ញាបំពេញការងារជូនគណបក្សឱ្យអស់លទ្ធភាពសំដៅសម្រេចឱ្យបាននូវការប្ដេជ្ញាចិត្តជាយុទ្ធសាស្ត្រ របស់គណបក្សគឺ “ខិតខំរក្សា និងបន្តពង្រីកប្រៀបឈ្នះក្នុងការបោះឆ្នោតគ្រប់ដំណាក់កាល” ។

បន្ទាប់ពីបានស្ដាប់របាយការណ៍រួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋាន និងគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ដែលបានបំពេញតួនាទីនិងភារកិច្ចយ៉ាងល្អប្រសើរនាពេលកន្លងមក រហូតសម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការងារចិញ្ចឹមចលនាបក្ស និងការកើនឡើងនូវសមាជិកគណបក្សជាលំដាប់ ដែលធ្វើឱ្យគណបក្សមានភាពរឹងមាំ មានប្រជាប្រិយភាព និងទទួលជ័យជម្នះក្នុងការបោះឆ្នោតគ្រប់ៗអាណត្តិ ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន បានខ្ញុំពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខប្រកបដោយមនោសញ្ចេតនា ព្រមទាំងពរជ័យសព្ទសាធុការពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាផ្សេងទៀត ជូនចំពោះអង្គពិធីទាំងមូល។

ឯកឧត្តមប្រធាន បានគូសបញ្ជាក់ជូនអង្គពិធីអំពីការអភិវឌ្ឍលើគ្រប់វិស័យ និងការកើនឡើងនូវសមិទ្ធផលថ្មីៗជាបន្ដបន្ទាប់របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សទទួលបានជ័យជម្នះ តាមរយៈការបោះឆ្នោតដោយសេរី យុត្តិធម៌ និងតាមបែបប្រជាធិបតេយ្យ។ ឯកឧត្តមប្រធាន បានមានប្រសាសន៍បន្ដទៀតថា ក្នុងបុព្វហេតុនៃការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើនបន្ថែមទៀត រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុងបន្តយកចិត្តទុកដាក់ថែរក្សាសមិទ្ធផលជាប្រវត្តិសាស្រ្ត គឺការថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាក្នុងគោលដៅសម្រេចឱ្យបានចក្ខុវិស័យ “កម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០”។

ជាមួយនឹងការឯកភាពលើករបាយការណ៍លទ្ធផលការងារ និងទិសដៅការងារដែលបានលើកឡើង ឯកឧត្តមប្រធាន បានផ្តល់នូវអនុសាសន៍មួយចំនួនសម្រាប់ក្រុមការងារគណបក្សចុះមូលដ្ឋាន និងគណៈកម្មាធិការគណបក្សគ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុកដាក់អនុវត្តការងារគណបក្ស ដើម្បីជាមូលដ្ឋានក្នុងការពង្រឹង និងពង្រីកនូវឧត្តមភាព បង្កើនប្រជាប្រិយភាព នៃគណបក្សឱ្យកាន់តែមានភាពរឹងមាំបន្ថែមទៀត ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ