ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម សុខ លូ អញ្ជើញសួរសុខទុក្ខ និងនាំយកថវិការ ព្រមទាំងសារលិខិតរំលែកទុក្ខរបស់រដ្ឋបាលខេត្តបាត់ដំបង ចូលរួមរំលែកទុក្ខចំពោះគ្រួសារសពវីរកងទ័ព រ៉េត ចាន់ដារ៉ា ដែលបានពលីជីវិតលើសមរភូមិជួរមុខ
Sun,04 January 2026 (Time 06:28 PM)
ដោយ ៖ (ចំនួនអ្នកអាន: 102នាក់)

បាត់ដំបង៖ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងសហការី បានអញ្ជើញសួរសុខទុក្ខ និងនាំយកថវិការ ព្រមទាំងសារលិខិតរំលែកទុក្ខរបស់រដ្ឋបាលខេត្តបាត់ដំបង ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះគ្រួសារសព លោកអនុសេនីយ៍ត្រី រ៉េត ចាន់ដារ៉ា អត្តលេខ ២៥៣៣៣០ វីរកងទ័ព កងអនុសេនាតូចកាំភ្លើងយន្ត១២,៧០មម កងអនុសេនាធំគាំទ្រវរសេនាតូច អន្តរាគមន៍២៨២ យោធភូមិភាគទី១ ដែលបានពលីជីវិតលើសមរភូមិជួរមុខ កាលថ្ងៃសុក្រ ៧រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ក្នុងជន្មាយុ ២៦ឆ្នាំ។លំនៅដ្ឋានគ្រួសារនៃសព ស្ថិតក្នុងភូមិកំពង់ភ្នៅ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

ដំណឹងប្រកបដោយក្តីរំជួលចិត្ត និងសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា ជាក្រុមប្រឹក្សាខេត្ត គណៈ អភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាពជុំវិញខេត្ត សូមចូលរួមរំលែកទុក្ខ និងសេចក្តីសោកសង្រេង ព្រមទាំងសោកស្តាយអាឡោះអាល័យជាទីបំផុត ជាមួយអ្នកស្រី ហម ទូច ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ លោកអនុសេនីយ៍ត្រី រ៉េត ចាន់ដារ៉ា ដែលត្រូវជាកូនបង្កើតជាទីស្រឡាញ់ និងទឹកចិត្តសណ្តោសប្រណីដ៏ថ្លៃថ្លា។

ក្នុងបរិយាកាសប្រកបដោយក្តីរំជួលចិត្ត និងសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំសូមឱនកាយលើកហត្ថ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តសិទ្ធិទាំងឡាយក្នុងលោក និងតេជៈ បារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកអនុសេនីយ៍ត្រី រ៉េត ចាន់ដារ៉ា បានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តកុំ បីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ