ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧបនាយករដ្ឋមន្ត្រី​ នេត​ សវឿន​ សរសើរក្រសួងបរិស្ថាន ដែលបានធ្វើការងារកាត់បន្ថយហានិភ័យទៅលើសុខុមាលភាពប្រព័ន្ធអេកូឡូស៊ីទឹកសាប និងការពារជីវភាពរស់នៅរបស់ប្រជាសហគមន៍
Fri,30 January 2026 (Time 05:52 PM)
ដោយ ៖ (ចំនួនអ្នកអាន: 50នាក់)

ភ្នំពេញ៖​ លោក​ឧបនាយករដ្ឋមន្ត្រី​ នេត​ សវឿន​​ បានលើកឡើងថា​ សុខុមាលភាពប្រព័ន្ធអេកូឡុស៊ីទឹកសាបជាបញ្ហាសកលលើកង្វះទឹក ការបំពុល និងខូចខាតប្រព័ន្ធអេកូឡូស៊ីទឹកសាប កំពុងមានហានិភ័យខ្ពស់។ តំបន់ដីសើម ទន្លេ ស្ទឹង បឹងបួរ ដែលពីមុនបានគាំទ្រដល់ការរីកចម្រើនរបស់មនុស្សជាតិ កំពុងរងការប៉ះពាល់ជាខ្លាំង។ បទពិសោធន៍របស់កម្ពុជាក៏បានឆ្លុះបញ្ចាំងនូវបញ្ហាសកលនេះដែរ។

លោក​ឧបនាយករដ្ឋមន្ត្រី​ នេត​ សវឿន​​ បានចាត់ទុក បឹងទន្លេសាប និងទន្លេមេគង្គ មិនត្រឹមតែជានិម្មិតរូបកម្ពុជាប៉ុណ្ណោះទេ តែវាជាប្រព័ន្ធដ៏រស់រវ៉ើកសម្រាប់ធានាដល់សន្តិ-សុខស្បៀង វប្បធម៌ និងអត្តសញ្ញាណរបស់ប្រជាជន។ ប៉ុន្តែប្រព័ន្ធបឹងទន្លេសាប និងទន្លេមេគង្គកំពុងរងនូវបញ្ហាប្រឈមកើនឡើងជាលំដាប់ ដោយគ្រោះរាំងស្ងួតបានអូសបន្លាយពេលជាញឹកញាប់ គ្រោះទឹកជំនន់ភ្លាមៗ ការបំពុលគុណភាពទឹក និងការបាត់បង់តំបន់ដីសើម និងដីសណ្ត ដែលគាំទ្រដល់ការរស់នៅ និងការពារដល់ប្រជាសហគមន៍ កើតមានឡើងជាបន្តបន្ទាប់។ ការលើកឡើងដូចនេះ​ក្នុងពិធីបិទសន្និបាទក្រសួងបរិស្ថាន​ នៅព្រឹកថ្ងៃទី៣០​ ខែមករា​ ឆ្នាំ២០២៦​។

លោក​ឧបនាយករដ្ឋមន្ត្រី​ បានលើកឡើងថា​ ក្នុងបរិបទនេះ កម្ពុជាចូលរួមអំពាវនាវជាមួយសហគមន៍អន្តរជាតិ ដើម្បីធានាសុវត្ថិភាពប្រព័ន្ធអេកូឡូស៊ីទឹកសាប តាមរយៈការគ្រប់គ្រងទីជម្រាលតំបន់ដីសើម ការអង្កេត​ និងតាមដានគុណភាពទឹក ការស្តារតំបន់ដីសើម និងការរួមបញ្ចូលវិធីសាស្ត្រដំណោះស្រាយតាមបែបធម្មជាតិ ដើម្បីកាត់បន្ថយហានិភ័យទៅលើសុខុមាលភាពប្រព័ន្ធអេកូឡូស៊ីទឹកសាប និងការពារជីវភាពរស់នៅរបស់ប្រជាសហគមន៍។

ក្នុងន័យនេះ លោក​ឧបនាយករដ្ឋមន្ត្រី​ កោតសរសើរដល់ក្រសួងបរិស្ថាន ដែលមានការយកចិត្តទុកដាក់ខ្ពស់ ដោះស្រាយបញ្ហានេះ ដោយការអនុវត្ត «យុទ្ធនាការផ្ទៃទឹកស្អាត» ដែលបានផ្តល់អាទិភាពទៅលើប្រព័ន្ធទឹកបឹងទន្លេសាប​ និងឱ្យបន្តយុទ្ធនាការនេះ ដើម្បីលើកកម្ពស់សុខុមាលភាពនៃការរស់នៅរបស់ប្រជាសហគមន៍ និងធានានូវសន្តិសុខ និងសុវត្ថិភាពនៃធនធានធម្មជាតិទឹកសាប របស់យើងឱ្យបានគង់វង្ស៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ