កណ្តាល៖ នៅព្រឹកថ្ងៃទី៣០ ខែកមរា ឆ្នាំ២០២៦ លោក លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោក គួច ចំរើន អភិបាលខេត្តកណ្តាល ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុងតាខ្មៅ បានចុះពិនិត្យទីតាំងការដ្ឋានសាងសង់ និងកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូង ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ក្នុងឱកាសចុះត្រួតពិនិត្យនោះ លោក គួច ចំរើន ណែនាំ និងផ្តាំផ្ញេីដល់ក្រុមការងារសាងសង់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសាងសង់ច្រាំងស្ទឹង ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស សំដៅធានាបាននូវសុវត្ថិភាព និងមានគុណភាពរឹងមាំល្អ ព្រមទាំងសាងសង់ឲ្យសម្រេចរួចរាល់ជាស្ថាពរតាមផែនការដែលបានគ្រោងទុក។តាមមន្ត្រីជំនាញបច្ចេកទេស បានឲ្យដឹងថា គម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹង ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល មានប្រវែងសួនសាធារណៈ ៥៩០ម៉ែត្រ និងគ្រឿងបង្គំថ្មីប្រវែង ៤៥០ម៉ែត្រ។ ក្នុងនោះបានរៀបចំចំនួន ៣ ថ្នាក់ ដោយថ្នាក់ទី១ មានរៀបចំ៖ ១. ផ្លូវថ្មើរជើងដើរកម្សាន្តក្នុងសួន ២. ផ្លូវជិះកង់ និងរត់ហាត់ប្រាណ ៣.សួនបៃតង់ ៤.ដាំបន្ថែមដើមឈើថ្មីតាមសួន ៥. សួនកំសាន្តកុមារ ៦.កន្លែងហាត់ប្រាណសំរាប់មនុស្សចាស់ ៧. កន្លែងអង្គុយលំហែតាមសួន ៨.អាហារដ្ឋាន (Food Court) ៩.អំពូលភ្លើងបំភ្លឺផ្លូវ និងបំភ្លឺតាមសួនសាធារណៈ ១០.ចំណតរថយន្តក្រុង ១១.ចំណត រថយន្ត ១២.ចំណតម៉ូតូ។ថ្នាក់ទី២ មានរៀបចំ ៖១.ជម្រាលសម្រាប់ជនពិការ ២.ផ្លូវដើរកំសាន្តថ្មើរជើង ៣.អគារហាងកាហ្វេ រួមជាមួយបន្ទប់ទឹកសាធារណៈមួយកន្លែង ៤.បន្ទប់ទឹកសាធារណៈ ២កន្លែង ៥.សួនស្មៅ និងរុក្ខជាតិតូចៗ ៦.ជណ្តើរ រង្គសាលសម្រាប់អង្គុយលេង ៧.ឆ័ត្រដែក ដែលមានទម្រង់ដូចផ្សិត និងមានកន្លែងអង្គុយជ្រកពីក្រោម ៨.អំពូលភ្លើងបំភ្លឺតាមសួន។រីឯថ្នាក់ទី៣ មានរៀបចំ៖១.ជម្រាលសម្រាប់មនុស្សចាស់ និងជនពិការ ២.ផ្លូវដើរកំសាន្តថ្មើរជើង ៣.សួនរុក្ខជាតិតូចៗ រួមជាមួយកន្លែងអង្គុយលំហែមាត់ទឹក ៤.បង្កាន់ដៃបេតុង និងដែក ៥. អំពូលភ្លើងសូឡាបំភ្លឺតាមបង្កាន់ដៃច្រាំងស្ទឹង។គម្រោងនេះ គ្រោងនឹងបញ្ចប់ការសាងសង់ ១០០% នៅចុងឆ្នាំ២០២៦ ខាងមុខនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃបំផុតលើចលនា «យើងរួមគ្នាដើម្បីជាតិ!» ដោយបំផុស សមាជិកកាយឫទ្ធិនារីកម្ពុជា រួមទាំងបងប្អូនខ្មែរទាំងអស់នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនវីរកងទ័ព និងប្រជាជនភៀសសឹក ()
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()
ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()
វីដែអូ