ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
កម្ពុជា កំពុងរៀបចំយុទ្ធសាស្ត្រទាក់ទាញវិនិយោគិនកូរ៉េ បន្ទាប់ពីការវិនិយោគពីប្រទេសនេះ មានការថមថយគួរឱ្យកត់សម្គាល់
Fri,30 January 2026 (Time 12:49 PM)
ដោយ ៖ (ចំនួនអ្នកអាន: 53នាក់)

ភ្នំពេញ៖ កម្ពុជា និងសមាគមធុរកិច្ចនៃសាធារណរដ្ឋកូរ៉េនៅកម្ពុជា (KOCHAM) កំពុងត្រៀមរៀបចំបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅកូរ៉េ (Investment Roadshow in Korea) ដែលគ្រោងនឹងប្រព្រឹត្តទៅនាក្នុងត្រីមាសទី២ នៃឆ្នាំ២០២៦ ដែលមានគោលបំណងទាក់ទាញវិនិយោគិនកូរ៉េថ្មីៗ និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី។
ផែនការនេះត្រូវបានពិភាក្សាក្នុងអំឡុងពេលកិច្ចប្រជុំកម្រិតខ្ពស់រវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅរសៀលថ្ងៃទី ២៩ខែ មករា ឆ្នាំ២០២៦ និងគណៈប្រតិភូនៃសមាគមធុរកិច្ចនៃសាធារណរដ្ឋកូរ៉េនៅកម្ពុជា (KOCHAM) ដែលដឹកនាំដោយលោក Sungsoo Kim អគ្គនាយកប្រតិបត្តិនៃគ្រឹស្ថានមីក្រូហិរញ្ញវត្ថុព្រែម (Prime MFI) ដែលឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងឡើងវិញ ដើម្បីលើកកម្ពស់កម្ពុជាជាគោលដៅវិនិយោគប្រកួតប្រជែងសម្រាប់ក្រុមហ៊ុនកូរ៉េ។
បន្ថែមពីលើកម្មវិធី Roadshow នេះ ភាគីទាំងពីរ ក៏បានលើកឡើងពីគំនិតផ្តួចផ្តើមឱ្យមានការរៀបចំកម្មវិធី «អាហារពេលព្រឹកការងារ» (Working Breakfast) រៀងរាល់មួយខែម្តង ជាមួយបណ្តាសភាពាណិជ្ជកម្មទាំងអស់នៅកម្ពុជា ដើម្បីពង្រឹងបណ្តាញទំនាក់ទំនង និងផ្លាស់ប្តូរព័ត៌មានសេដ្ឋកិច្ចនានា។
ជំនួបនេះមិនត្រឹមតែជាការរឹតចំណងមិត្តភាពប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបោះជំហានថ្មីមួយក្នុងការធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅវិនិយោគលំដាប់ជួរមុខសម្រាប់ក្រុមហ៊ុនកូរ៉េ ក្រោមការសម្របសម្រួលយ៉ាងជិតស្និទ្ធពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ជាការកត់សម្គាល់ ក្នុងមួយរយៈពេលចុងក្រោយនេះ ការវិនិយោគរបស់កូរ៉េនៅកម្ពុជា ហាក់មានការថមថយ។ យ៉ាងណាមិញ ក្នុងឆ្នាំ ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគចំនួន ៦៣០ ដែលមានតម្លៃទុនវិនិយោគសរុបប្រមាណ ១០ពាន់លានដុល្លារអាម៉េរិក ដោយប្រភពវិនិយោគសំខាន់ៗរួមមាន ប្រទេសចិន សិង្ហបុរី វៀតណាម កោះ British Virgin ចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិក ខណៈដែលប្រទេសកូរ៉េមិនបានបង្ហាញខ្លួនក្នុងចំណោមប្រភពវិនិយោគកំពូលទាំង ១០ នោះទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ