កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានថ្លែងអបអសាទរចំពោះ អង្គភាពការិយាល័យច្រកចេញចូលតែមួយខេត្ត ការិយាល័យប្រជាពលរដ្ឋ និងមន្ទីរបង្អែកខេត្តកំពង់ចាម ជាប់ចំណាត់ថ្នាក់ថ្នាក់លេខ១ នៅទូទាំងប្រទេសកម្ពុជា។ឯកឧត្តមមានប្រសាសន៍បែបនេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម ដោយពិធីនេះក៏មានអញ្ជើញចូលរួមពីឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដែលកម្មវិធីធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម។ឯកឧត្តមបានថ្លែងអំណរគុណចំពោះមន្ត្រីអង្គភាពទាំងបីដែលកន្លងបានខិតខំប្រឹងប្រែងលះបង់ពេលវេលាផ្តល់សេវាព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋទាំងយប់ ទាំងថ្ងៃ ដោយមិនគិតពីការងើយហត់ ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ យកទៅប្រើប្រាស់។ឯកឧត្តមបានផ្តាំផ្ញើឱ្យប្រធានមន្ទីរបង្អែកខេត្តកំពង់ចាម ការិយាល័យច្រកចេញចូលតែមួយ ការិយាល័យប្រជាពលរដ្ឋ សុំបន្ត ថែរក្សាខ្សែក្រវាត់របស់ខ្លួនបានស្ថិតស្ថេរ យូរអង្វែងកុំឱ្យរបូតចេញចំណាត់ថ្នាក់ ដោយត្រូវបន្ថែមការងារ រុករក កែឆ្នៃ បង្កើនសមត្ថភាពក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរបន្តទៅទៀត។ឯកឧត្តមបានបន្ថែមថា ការលះបង់ ប្រឹងប្រែងរបស់មន្រ្តីយើង រហូតទទួលបានជ័យលាភីលេខ ១ នេះក៏មានកិត្តិយសដែលនៅស្អែក ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុម ការងារចុះមូលដ្ឋានខេត្តកំពង់ចាម ផ្តល់កិត្តិយសប័ណ្ណសរសើរ និងឧបត្ថម្ភប្រាក់លើកទឹកចិត្តចិត្តដល់មន្ត្រីដែលបានដណ្តើមបានជ័យលាភីជូនប្រជាពលរដ្ឋខេត្តកំពង់ចាម៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ