ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោករដ្ឋមន្ត្រី ឌិត ទីណា ជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តបន្ទាយមានជ័យ បន្តខិតខំដើម្បីភាពសុខសាន្តសម្រាប់ប្រជាជន និងការរីកចម្រើនសម្រាប់ ទាំងពេលនេះ និងពេលអនាគត
Tue,27 January 2026 (Time 10:12 PM)
ដោយ ៖ (ចំនួនអ្នកអាន: 54នាក់)

បន្ទាយមានជ័យ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តបន្ទាយមានជ័យ បន្តខិតខំដើម្បីភាពសុខសាន្តសម្រាប់ប្រជាជន និងការរីកចម្រើនសម្រាប់ ទាំងពេលនេះ និងពេលអនាគត។

ការជំរុញនេះ បានធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជេីញជាអធិបតីភាពក្នុងពិធីបិទ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលេីកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែមករានេះ។

ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរយុទ្ធជន និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានរួមចំណែកការពារជាតិ និងប្រជាជន ពីសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត-ក្រុង-ស្រុក-ឃុំ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត-ក្រុង-ស្រុក-ឃុំ ព្រះចៅអធិការវត្ត ព្រះសង្ឃ សប្បុរសជនជិតឆ្ងាយ និងប្រជាពលរដ្ឋមូលដ្ឋានទាំងអស់ ដែលបានសហការគ្នាជាធ្លុងមួយចូលរួមផ្ដល់ទីជម្រក និងទំនុកបម្រុងដល់ជនភៀសសឹកនៅទូទាំងខេត្តបន្ទាយមានជ័យ ដោយសេចក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងស្មារតីខ្មែរតែមួយ។

លោករដ្ឋមន្រ្តី ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងចូលរួមសម្រេចសមិទ្ធផលជូនប្រជាពលរដ្ឋមូលដ្ឋាន និងសង្គមជាតិ ក្នុងឆ្នាំកន្លងទៅ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ