ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អគ្គនាយកដ្ឋានគយ ដាក់ឱ្យអនុវត្តផែនការសកម្មភាពឆ្នាំ២០២៦ ដោយចាប់យកការជំរុញកែលម្អកិច្ចសម្រួលពាណិជ្ជកម្ម និងការពង្រីកការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ជាអាទិភាពចម្បង
Tue,27 January 2026 (Time 10:11 PM)
ដោយ ៖ (ចំនួនអ្នកអាន: 46នាក់)

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅសាលាជាតិគយ បានរៀបចំវេទិកាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តផែនការសកម្មភាពឆ្នាំ២០២៦ របស់ក្រោមអធិបតីភាព លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តែងរៀបចំផែនការសកម្មភាពការងារជារៀងរាល់ឆ្នាំហើយក្នុងផែនការសកម្មភាពឆ្មាំ២០២៦នេះ មានបែងចែកជា ៣ផ្នែកសំខាន់ៗ គឺ (១) ការពង្រឹងគោលនយោបាយពន្ធអាករ និងការងារបច្ចេកទេសគយ, (២) កិច្ចសម្រួលពាណិជ្ជកម្ម, អនុលោមភាពនិងការអនុវត្តច្បាប់, និងការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន, និង (៣) ការពង្រឹងសមត្ថភាពស្ថាប័នគយ។ ក្នុងនោះ ការជំរុញកែលម្អកិច្ចសម្រួលពាណិជ្ជកម្ម និងការពង្រីកនិងពង្រឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ត្រូវបានចាត់ទុកជាអាទិភាពចម្បងរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

លោកបណ្ឌិត គុណ ញឹម បានគូសរំលេចពីសារៈសំខាន់នៃកម្មវិធីផ្សព្វផ្សាយនាពេលនេះ ដែលជាឱកាសសម្រាប់ឱ្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អាចជម្រាបអំពីសមិទ្ធផលការងារដែលអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាសម្រេចបាននៅពេលកន្លងមក ក៏ដូចជាទិសដៅការងារដែលអគ្គនាយកដ្ឋានបានដាក់ចេញសម្រាប់ឆ្នាំ២០២៦ ជូនដល់ដៃគូអភិវឌ្ឍន៍ និងផ្នែកឯកជន ដើម្បីឱ្យភាគីពាក់ព័ន្ធអាចយល់ដឹង និងចូលរួមផ្ដល់កិច្ចសហការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់អគ្គនាយកដ្ឋាន។

លោកបណ្ឌិត បានបន្តថា ផែនការសកម្មភាពប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ត្រូវបានរៀបចំឡើងស្របតាមឯកសារ និងផែនការយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលរួមមាន យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, យុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា, វិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩, យុទ្ធសាស្ត្រកែទម្រង់និងទំនើបកម្មគយឆ្នាំ២០២៤-២០២៨ ជាដើម ក៏ដូចជាស្របតាមកាតព្វកិច្ចរបស់កម្ពុជាក្រោមក្របខណ្ឌកិច្ចព្រមព្រៀងអន្តរជាតិនានា ដែលកម្ពុជាជាសមាជិក ដែលមានជាអាទិ៍ កិច្ចព្រមព្រៀងស្ដីពីកិច្ចសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ និងទ្វេភាគី និងសន្ធិសញ្ញាអន្តរជាតិនានាពាក់ព័ន្ធនឹងការងារគយ។

សូមជម្រាបថា វេទិកាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តផែនការសកម្មភាពឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានប្រព្រឹត្តទៅដោយមានការធ្វើបទបង្ហាញរបស់តំណាងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើប្រធានបទចំនួន ៤ គឺ “សកម្មភាពគន្លឹះផែនការសកម្មភាពឆ្នាំ២០២៦ របស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា”, “ការកែទម្រង់ច្បាប់ និងបទប្បញ្ញត្តិ”, “គោលនយោបាយពន្ធនិងអាករ និងកិច្ចសម្រួលពាណិជ្ជកម្ម”, និង “ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននៅក្នុងកិច្ចប្រតិបត្តិការគយ” និងមានកិច្ចពិភាក្សា សំណួរ-ចម្លើយផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ