ថ្ងៃច័ន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តពោធិ៍សាត់ ជួបសំណេះសំណាល និងនាំយកអំណោយសប្បុរសធម៌ចែកជូនដល់គ្រួសារវីរកងទ័ពជួរមុខ ក្នុងក្រុងពោធិ៍សាត់ចំនួន៤០០គ្រួសារ
Sun,25 January 2026 (Time 10:32 AM)
ដោយ ៖ (ចំនួនអ្នកអាន: 79នាក់)

ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយសប្បុរសធម៌ របស់ក្រុមហ៊ុនសោជីន សំបុកត្រចៀកកាំ, ក្រុមហ៊ុនTIC និងសមាគមសម្ព័ន្ធពាណិជ្ជកម្ម សំបុកត្រចៀកកាំកម្ពុជាអន្តរជាតិ មកចែកជូនដល់គ្រួសារវីរកងទ័ពជួរមុខ ក្នុងក្រុងពោធិ៍សាត់ ចំនួន៤០០គ្រួសារ ដោយមួយគ្រួសារៗ ទទួលបានអង្ករ២០គីឡូក្រាម, ទឹកបរិសុទ្ធ១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ឃីតមួយកញ្ចប់ និងថវិកា៥ម៉ឺនរៀល។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ ក៏បាននាំនូវប្រសាសន៍សាកសួរសុខទុក្ខ នឹករលឹក និងការគិតគូរខ្ពស់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះគ្រួសារវីរកងទ័ពទាំងអស់ ដោយមិនទុកបងប្អូនចោលឡើយ តែងតែមើលថែឧបត្ថម្ភទំនុកបម្រុងជានិច្ច ពោលគឺដើម្បីកុំឱ្យបងប្អូនវីរកងទ័ពមានការព្រួយបារម្ភ ចំពោះក្រុមគ្រួសារ ឬសាច់ញាតិ ព្រោះវីរកងទ័ពត្រូវមានកាតព្វកិច្ចឈរជើងការពារបូរណភាពទឹកដី នៅជួរមុខ។

ឯកឧត្តមបានថ្លែងអំណរគុណ ចំពោះលោកជំទាវ ភឹម សំភ័ស ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងជាអគ្គនាយិកាក្រុមហ៊ុនសោជីន ត្រចៀកកាំ និងឯកឧត្តម ឡេង ប៊ុនដែន អគ្គលេខាធិការរង នៃអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិដែលមានទឹកចិត្តសប្បុរសធម៌ ផ្តល់អំណោយយ៉ាងសន្ធឹកសន្ធាប់ ជូនគ្រួសារវីរកងទ័ពជួរមុខ ចំនួន៤០០គ្រួសារ ក្នុងក្រុងពោធិ៍សាត់ នាពេលនេះ ក៏ដូចជាពេលកន្លងមក ជាការចូលរួមរំលែកនូវទុក្ខលំបាក ដល់គ្រួសារវីរកងទ័ពជួរមុខ ជាពិសេសក្រុមគ្រួសារមានសមាជិកបានលះបង់ និងពលីជីវិត នៅក្នុងសង្រ្គាមថៃឈ្លានពានទឹកដី។

ឯកឧត្តមបានគូសបញ្ជាក់ថា ទឹកចិត្តរបស់វីរកងទ័ពជួរមុខ គឺជាការលះបង់ដ៏ធំធេង និងមានគុណបំណាច់មិនអាចកាត់ថ្លៃបាន ចំពោះប្រជាជាតិកម្ពុជាទាំងមូល ដែលយើងគ្រប់គ្នាត្រូវតែគោរពស្រឡាញ់ ដឹងគុណ និងផ្តល់តម្លៃ ជាវីរបុរសរបស់ជាតិសម្រាប់ប្រវត្តិសាស្ត្រកម្ពុជា។

តាមរយៈនេះដែរ ឯកឧត្តមអភិបាលខេត្ត សូមឱ្យក្រុមគ្រួសារកងទ័ពជួរមុខទាំងអស់ សូមថែរក្សាសុខុមាលភាព អនាម័យបរិស្ថាន នៅតាមលំនៅឋានភូមិ ឃុំ សង្កាត់ ឱ្យកាន់តែមានភាពស្រស់ស្អាត គឺគ្មានសំរាមនៅតាមដងផ្លូវសាធារណៈ ទីប្រជុំជន សាលារៀន វត្តអារាម គ្រឹះស្ថានសិក្សា ដែលទាមទាឱ្យយើងទាំងអស់គ្នាចូលរួម និងត្រូវចេះសាមគ្គីគ្នា ក្នុងស្មារតីជាតិតែមួយ ក្នុងកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល បូរណភាពទឹកដី អធិបតេយ្យភាព និងសុខសន្តិភាព ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ។

ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមសូមសំដែងនូវការតបស្នងសងគុណ ចំពោះគុណបំណាច់របស់វីរកងទ័ព និងកងកម្លាំងគ្រប់ប្រភេទ ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋ សូមចងចាំជាប់ជានិច្ចមិនអាចបំភ្លេចបានឡើយ ហើយក៏សូមឱ្យដួងវិញ្ញាណក្ខន្ធអ្នកទាំងនោះ បានទៅសោយសុខក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ក្នុងឱកាសនោះ លោកជំទាវ ភឹម សំភ័ស ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងជាអគ្គនាយិកាក្រុមហ៊ុនសោជីន ត្រចៀកកាំ និងឯកឧត្តម ឡេង ប៊ុនដែន អគ្គលេខាធិការរង នៃអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ ក៏បានប្រគល់សែក ជាទឹកប្រាក់ចំនួន៣ម៉ឺនដុល្លារ ជូនឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ សម្រាប់ទុកចាត់ចែងជួសជុលអគារមណ្ឌលសុខភាពថ្មដា ដែលទទួលរងការខូចខាត ដោយសង្គ្រាមថៃឈ្លានពាន ព្រមទាំងប្រគល់នំ៩០០ ចំនួន៣០០ធុង និងថវិកាចំនួន១០លានរៀលបន្ថែមទៀត សម្រាប់ទុកចាត់ចែង កិច្ចការងារអន្តរាគមន៍ដល់កម្លាំងជួរមុខផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃបំផុតលើចលនា «យើងរួមគ្នាដើម្បីជាតិ!» ដោយបំផុស សមាជិកកាយឫទ្ធិនារីកម្ពុជា រួមទាំងបងប្អូនខ្មែរទាំងអស់នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនវីរកងទ័ព និងប្រជាជនភៀសសឹក ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ​នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()

វីដែអូ