ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ចាត់ តំណាង ប្រគល់ថវិកាឧបត្ថម្ភគោល នយោបាយជូនតំណាងគ្រួសារ សពមន្ត្រី នគរបាលជាតិមរណភាពចំនួន៦នាក់
Sat,24 January 2026 (Time 09:31 PM)
ដោយ ៖ (ចំនួនអ្នកអាន: 102នាក់)

បន្ទាយមានជ័យ៖ អនុវត្តតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនៅ ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ លោក ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ បាននិងជាប្រធានសមាគមជាតិកម្ពុជាខេត្តបន្ទាតយមានជ័យ ចាត់តាំងលោកឧត្ដមសេនីយ៍ ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្ស និង លោក វរសេនីយ៍ឯក ឱ នរិន្ទ នាយការិយាល័យបុគ្គលិកព្រមទាំងសហការី បានប្រគល់ថវិកាជូនតំណាងគ្រួសារសពនិវត្តជនមានដូចខាងក្រោម៖

១-លោកស្រី ផាត់ សារិន ភរិយា សពលោកអនុសេនីយ៍ទោ គា សំអាង (និវត្តជន) ទឹកប្រាក់៦,០០០,០០០រៀល។
២-លោកស្រី ឆុំ សិន ភរិយា សពលោកអនុសេនីយ៍ឯក ឡាយ វ៉ារ៉ុង (និវត្តជន) ទឹកប្រាក់៦,០០០,០០០រៀល។
៣-លោក បុត ថន កូនបង្កើត សពលោកអនុសេនីយ៍ត្រី ប៊ុន ពេញ (និវត្តជន) ទឹកប្រាក់៦,០០០,០០០រៀល។
៤-លោក ឆុំ បូរី កូនបង្កើត សពលោកអនុសេនីយ៍ឯក ស៊ី សាវី (និវត្តជន) ទឹកប្រាក់៦,០០០,០០០រៀល។
៥-លោក យូ សុធន កូនបង្កើត សពលោកអនុសេនីយ៍ទោ យូ ប៊ុនឆ្លឺត (និវត្តជន) ទឹកប្រាក់៦,០០០,០០០រៀល។
៦-លោក ធៀប ធិន (និវត្តជន) ស្វាមី សពលោកស្រីហ៊ុយ យៀម ទឹកប្រាក់២,០០០,០០០រៀល។

ជាចុងក្រោយលោក ឧត្ដមសេនីយ៍ ត្រី វង្ស វិត បាន សម្ដែងនូវការចូលរួមរំលែកទុក្ខពី សំណាក់លោកឧត្ដមសេនីយ៍ ទោ ស្នងការ ចំពោះការបាត់បង់ប្តីប្រពន្ធជាទីគោរពស្រឡាញ់ និងដឹងគុណចំពោះស្នាដៃរបស់ មន្ត្រី នគរបាលយេីងដែលបានខិតខំប្រឹង ប្រែងបំពេញភារកិច្ចជូនជាតិមាតុភូមិ និង បម្រើប្រជាពលរដ្ឋអស់ពីកម្លាំងកាយ កម្លាំងចិត្តកន្លងមកផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ