បាត់ដំបង៖ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអញ្ជើញប្រគល់គ្រឿងឧបភោគ-បរិភោគ ជូនបញ្ជាការដ្ឋានយោធភូមិភាគទី៤ និងបញ្ជាការដ្ឋានយោធភូមិភាគទី៥ នៅសាលាខេត្តបាត់ដំបង។ជាកិច្ចចាប់ផ្តើម ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍រាយការណ៍អំពីស្ថានការណ៍ និងរបាយការណ៍សង្ខេបជូនសម្ដេច។ឯកឧត្តម មានប្រសាសន៍ថ្លែងអំណរគុណសម្ដេច និងលោកជំទាវ តែងតែគិតគូរពីសុខទុក្ខរបស់វីរកងទ័ពជួរមុខប្រចាំខេត្តបាត់ដំបង និងបានដល់អំណោយជាបន្តបន្ទាប់ និងអញ្ជើញចុះសាកសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋជនភៀសសឹក កាលពីពេលកន្លងមក។អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បាននាំយកនូវការផ្ដាំផ្ញើសាកសុខសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដល់វីរកងទ័ពជួរមុខ នៃភូមិភាគទី៤ និងភូមិភាគទី៥ នៃខេត្តបាត់ដំបង។ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី ដែលបានលះបង់កម្លាំងកាយចិត្តខិតខំ សហការជាមួយវីរកងទ័ពជួរមុខ ដើម្បីចូលរួមការពារបូរណភាពទឹកដី និងបានរកទីទួលមានសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋតាមបណ្ដាព្រំដែនរងគ្រោះដោយសារសង្គ្រាមឈ្លានពានពីប្រទេសថៃ និងបានផ្គត់ផ្គង់គ្រឿងឧបភោគ-បរិភោគ គ្រប់គ្រាន់ជូនប្រជាពលរដ្ឋជនភៀសសឹក។សម្ដេចក៏បានថ្លែងនូវការដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរកងទ័ព និងមេបញ្ជាការគ្រប់ភូមិភាគ នៃខេត្តបាត់ដំបង ក៏ដូចជាគ្រប់ភូមិភាគទាំងអស់ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាប់ព្រំដែនថៃ ដែលបានលះបង់កម្លាំងកាយចិត្ត អាយុជីវិតការពារបូរណភាពទឹកដី។ក្នុងនាមតំណាងរាស្ត្រនៃមណ្ឌលខេត្តបាត់ដំបង សម្ដេច បានថ្លែងនូវការអរគុណចំពោះសប្បុរសជននានា ដែលបានជួយជ្រោមជ្រែងដល់រដ្ឋបាលខេត្តបាត់ដំបង ផ្តល់តាមរយៈសម្ដេចផ្ទាល់ និងតាមរយៈរដ្ឋបាលខេត្ត និងសប្បុរសជនផ្សេងទៀត អញ្ជើញមកប្រគល់អំណោយជូនរដ្ឋបាលខេត្តដោយផ្ទាល់ និងបានផ្ដល់ជូនតាមបណ្ដាភូមិភាគនៅខេត្តបាត់ដំបងដោយផ្ទាល់ និងតាមក្រុមការងារក្រឡាហោមមនុស្សធម៌ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ