ថ្ងៃច័ន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម ស សុខា កត់សម្គាល់ភាពលេចធ្លោរបស់ខេត្តព្រៃវែង ក្នុងឆ្នាំ២០២៥ នឹងផ្ដល់អនុសាសន៍គន្លឹះសម្រាប់ឆ្នាំ២០២៦នេះ
Fri,23 January 2026 (Time 07:32 PM)
ដោយ ៖ (ចំនួនអ្នកអាន: 43នាក់)

ព្រៃវែង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានបង្ហាញការកត់សម្គាល់ និងកោតសរសើរចំពោះរដ្ឋបាលខេត្តព្រៃវែង ដែលបានខិតខំប្រឹងប្រែងតាមផែនការការងារឆ្នាំ២០២៥ រហូតសម្រេចបានលទ្ធផលលេចធ្លោជាច្រើន ជាពិសេសការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការផ្ដល់សេវាជូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ កិច្ចអន្តរាគមន៍ជួយប្រជាពលរដ្ឋក្នុងការបង្កបង្កើនផលស្រូវប្រាំង ការគាំទ្រពលរដ្ឋវិលពីប្រទេសថៃ និងការចូលរួមឧបត្ថម្ភគាំទ្រវីរយុទ្ធជនការពារព្រំដែន និងពលរដ្ឋភៀសសឹកដោយសារអំពើឈ្លានពានរបស់កងទ័ពថៃ។

ការថ្លែងយ៉ាងដូច្នេះពីឯកឧត្តមអភិសន្តិបណ្ឌិត បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តព្រៃវែង។

បើតាមឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ក្នុងឆ្នាំ២០២៥ កន្លងទៅ រដ្ឋបាលខេត្ត សម្រេចបានសមិទ្ធផលលេចធ្លោជាច្រើន រួមមាន៖ ការពង្រឹងប្រសិទ្ធភាពគ្រប់គ្រងរដ្ឋបាល ការសម្របសម្រួល និងទទួលពលករវិលត្រឡប់ពីប្រទេសថៃ ការចូលរួមគាំទ្រយ៉ាងសកម្មក្នុងបុព្វហេតុការពារជាតិនៅសមរភូមិជួរមុខ ការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ បានយ៉ាងល្អប្រសើរ ព្រមទាំងការជំរុញការអភិវឌ្ឍលើវិស័យនានា និងការងារសង្គមកិច្ច។

ឯកឧត្តមអភិសន្តិបណ្ឌិត ប្រមុខក្រសួងមហាផ្ទៃ បានបន្តមានប្រសាសន៍កោតសរសើរ និងលើកទឹកចិត្តរដ្ឋបាលខេត្ត ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខេត្តព្រៃវែងទាំងមូល ដែលបានបង្ហាញស្មារតីសាមគ្គីភាពយ៉ាងសកម្ម តាមរយៈការចូលរួមបរិច្ចាគក្នុងមូលនិធិផ្សេងៗ ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការជួយសង្គ្រោះពលរដ្ឋភៀសសឹក និងឧបត្ថម្ភដល់វីរយុទ្ធជន ដែលកំពុងឈរជើងការពារបូរណភាពទឹកដី។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានមានប្រសាសន៍ទៀតថា ទឹកចិត្ត សប្បុរសធម៌ដ៏មហាសាលនេះ ធ្វើឱ្យរដ្ឋបាលខេត្ត និងប្រជាជនខេត្តព្រៃវែង មានលទ្ធភាពចូលរួមគាំទ្រវីរយុទ្ធជននៅព្រំដែន និងពលរដ្ឋភៀសសឹក ដោយសរុបជាថវិកាមានជិត ១លានដុល្លារអាម៉េរិក។

ពីវេទិកាអធិបតីនៃពិធីបិទសន្និបាតនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្ដល់អនុសាសន៍ណែនាំរដ្ឋបាលខេត្ត អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋានខេត្តព្រៃវែង ត្រូវបន្តពង្រឹងស្មារតីសាមគ្គីភាព និងប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តភារកិច្ចឱ្យសម្រេចបានលទ្ធផលកាន់តែប្រសើរឡើងក្នុងឆ្នាំ២០២៦។

ក្នុងនោះ ឯកឧត្តម បានសង្កត់ធ្ងន់លើការងារអាទិភាពមួយចំនួន រួមមាន៖ ការបន្តការពារសន្តិភាព និងស្ថិរភាពនយោបាយ ការរឹតបន្តឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការគ្រប់គ្រងរដ្ឋបាលដែនដី ការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ការគ្រប់គ្រងនិងការអភិវឌ្ឍតំបន់ព្រំដែន ព្រមទាំងការកែលម្អរបៀបរបបធ្វើការងារឱ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានេះ ក្នុងគ្រាដែលរដ្ឋបាលខេត្តព្រៃវែង ទើបមានការផ្លាស់ប្ដូរអភិបាលក្រុង ស្រុកមួយចំនួនជាបន្តបន្ទាប់ នាឆ្នាំ២០២៦នេះ ប្រមុខក្រសួងមហាផ្ទៃ ក៏បានផ្តល់ការណែនាំយ៉ាងម៉ឺងម៉ាត់ឱ្យបន្តបំពេញតួនាទីស្របតាមច្បាប់ ក្នុងការងារបម្រើប្រជាពលរដ្ឋ ដោយត្រូវមានកិច្ចសហការជាធ្លុងមួយជាមួយមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានរៀងៗខ្លួន។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត រដ្ឋបាលក្រុងស្រុក សម្រេចបានជោគជ័យការងាររបស់ខ្លួន ក៏ជាការកំណត់ភាពជោគជ័យរបស់រដ្ឋបាលខេត្តដូចគ្នាដែរ។ ចំណែកជោគជ័យនៃផែនការឃុំ-សង្កាត់ ក៏រួមចំណែកសម្រេចបានជោគជ័យផែនការរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលខេត្តដូចគ្នាដែរ។

ឯកឧត្តម បានណែនាំជាថ្មីទៀត ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមគ្នាពង្រឹងការងារសន្តិសុខ និងត្រូវសិក្សារិះរកយុទ្ធសាស្ត្រថ្មីៗក្នុងការផ្ដល់សេវាសាធារណៈ ឱ្យកាន់តែមានភាពសាមញ្ញ ឆាប់រហ័ស និងមានប្រសិទ្ធភាព ដើម្បីបង្កើនភាពជឿជាក់ និងទាក់ទាញការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តព្រៃវែង ក្នុងការកៀរគរ និងទាក់ទាញការវិនិយោគ។ ជាលទ្ធផលជាក់ស្តែង នាពេលថ្មីៗនេះ ខេត្ត ទទួលបានគម្រោងវិនិយោគធំៗ ចំនួន ៣ ដែលមានទំហំទុនវិនិយោគចាប់ពី ៦លានដុល្លារ ដល់ជាង ២០លានដុល្លារអាម៉េរិក ក្នុងមួយគម្រោង និងបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានជិត ៤.០០០កន្លែង។ ឯកឧត្តមអភិសន្តិបណ្ឌិត មានជំនឿជឿជាក់យ៉ាងមុតមាំថា តាមរយៈលំហូរវិនិយោគទាំងនេះ នឹងក្លាយជាក្បាលម៉ាស៊ីនយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចខេត្តព្រៃវែង ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃបំផុតលើចលនា «យើងរួមគ្នាដើម្បីជាតិ!» ដោយបំផុស សមាជិកកាយឫទ្ធិនារីកម្ពុជា រួមទាំងបងប្អូនខ្មែរទាំងអស់នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនវីរកងទ័ព និងប្រជាជនភៀសសឹក ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ​នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()

វីដែអូ