ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋបាលខេត្តព្រៃវែង រៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦
Fri,23 January 2026 (Time 07:23 PM)
ដោយ ៖ (ចំនួនអ្នកអាន: 73នាក់)

ព្រៃវែង៖ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដែលពិធីនេះប្រព្រឹត្តទៅនៅ សាលប្រជុំធំ “A” នៃសាលាខេត្តព្រៃវែង។

ពិធីនេះក៏មានអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, អគ្គស្នងការនគរបាលជាតិ និងប្រតិភូអមដំណើរ ប្រធានក្រុមប្រឹក្សា-អភិបាលខេត្តព្រៃវែង ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងសមាជិក សមាជិកាសរុបចំនួន ៤៨១រូប។

ពិធីសន្និបាតនេះ ធ្វើឡើងក្នុងគោលបំណងឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃការបំពេញការងារក្នុងឆ្នាំ២០២៥ តាមរយៈការលើកឡើងនូវបញ្ហាប្រឈមនានាដែលបានជួបប្រទះ និងទទួលបានការចូលរួមពីគ្រប់ផ្នែកដែលពាក់ព័ន្ធ ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមទាំងនោះឱ្យបានទាន់ពេលវេលា ក្នុងគោលដៅបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងភាពជឿទុកចិត្តបានពីប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងទទួលបាននូវសុខសុវត្ថិភាព តាមរយៈគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព ស្របតាមមាគាដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានប្រគល់ម៉ូតូចំនួន ៤០គ្រឿង ផ្តល់ជូនដល់អធិការនគរបាលក្រុង ស្រុកចំនួន៥ រួមមាន៖ ក្រុងព្រៃវែង, ស្រុកស្វាយអន្ទរ, ស្រុកកញ្រ្ជៀច, ស្រុកកំចាយមារ និងស្រុកបាភ្នំ សម្រាប់ជួយសម្រួលដល់ការធ្វើដំណើរបម្រើការងារនៅក្នុងអង្គភាពរបស់ខ្លួនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ