ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ ចំណុះរចនាសម្ព័ន្ធសាលាខេត្ត សាលាក្រុង ស្រុកពាក់ព័ន្ធ និងមន្ទី អង្គភាព
Fri,23 January 2026 (Time 03:04 PM)
ដោយ ៖ (ចំនួនអ្នកអាន: 74នាក់)

បាត់ដំបង៖ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២៦ ឯកឧត្តម សុខ លូ អភិបាល នៃគណៈ អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ ចំណុះរចនាសម្ព័ន្ធសាលាខេត្ត សាលាក្រុង ស្រុកពាក់ព័ន្ធ និងមន្ទីឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត មន្ទីរប្រៃសនីយ៍ និងទូរគមនាគមន៍ខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងមន្ទីរផែនការខេត្ត នៃសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ លោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ លោក លោកស្រីអភិបាលក្រុង ស្រុក មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង។

គួរបញ្ជាក់ផងដែរ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ ចំណុះរចនាសម្ព័ន្ធសាលាខេត្ត សាលាក្រុង ស្រុកពាក់ព័ន្ធ និងមន្ទីឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត មន្ទីរប្រៃសនីយ៍ និងទូរគមនាគមន៍ខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងមន្ទីរផែនការខេត្ត នៃសាលាខេត្តបាត់ដំបងសរុបរួមមានចំនួន ៦៦រូប។

ក្នុងឱកាសនេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ណែនាំដល់មន្រ្ដីរាជការ ក្រុង-ស្រុក មន្ទីរ អង្គភាព ទើបប្រកាសតែងតាំងថ្មីត្រូវតែបន្តខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុង ពង្រឹងតួនាទីភារកិច្ចក្នុងការបំពេញការងាររៀងៗខ្លួនឱ្យបានល្អ ចេះគោរពគ្នាទៅវិញទៅមក និងជួយជ្រោមជ្រែងគ្នា ដើម្បីមានសកម្មភាពប្រសើរក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។

ឯកឧត្តមបន្តណែនាំមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ ខិតខំអប់រំសិស្សានុសិស្ស ចេះថែរក្សាអនាម័យបរិស្ថានសាលារៀន ទីប្រជុំជននានា និងចេះគោរពច្បាប់ចរាចរណ៍។ឯកឧត្តម ក៏បន្តក្រើនរំលឹកអាជ្ញាធរក្រុង-ស្រុក ទប់ស្កាត់ការចាក់ភ្លេងរំខានឮខ្លាំងៗ ប៉ះពាល់ការរស់នៅរបស់ពលរដ្ឋ និងភ្ញៀវទេសចរបរទេស ការគិតគូដាក់ភ្លើងសឡាបំភ្លឺតាមដងផ្លូវក្នុងមូលដ្ឋានជាដើម។

លោក កើង សុខខេង អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត តំណាងមន្ត្រីរាជការ បានឡើងមានមតិប្តេជ្ញាចិត្ត ខិតខំយកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញការងារឱ្យ សម្រេចបានលទ្ធផលល្អប្រកបដោយនិរន្តរភាព ប្រសិទ្ធភាព ដែលថ្នាក់ដឹកនាំប្រគល់ជូន ប្តេជ្ញាពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងសំដៅសម្រេចភារកិច្ចឲ្យបានល្អប្រសើរជូនថ្នាក់ដឹកនាំ គោរពការចាត់តាំង ការប្រគល់ភារកិច្ចដោយឥតងាករេ លះបង់កម្លាំងកាយចិត្តចំពោះការងារ និងប្រទេសជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ