ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម សួស ប្រាថ្នា អញ្ជេីញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបាត់ដំបង
Wed,21 January 2026 (Time 08:30 AM)
ដោយ ៖ (ចំនួនអ្នកអាន: 60នាក់)

បាត់ដំបង៖ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបាត់ដំបង ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់អនុសាសន៍ណែនាំដល់រដ្ឋបាលខេត្តបាត់ដំបង អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ប្ដេជ្ញារួមគ្នាខិតខំអនុវត្តន៍ឱ្យសម្រេចបានលទ្ធផលល្អប្រសើរក្នុងឆ្នាំ២០២៦នេះ ជាពិសេសការពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស សុខា បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការនិងកងកម្លាំងប្រដាប់គ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្តបាត់ដំបងដែលបានលះបង់កម្លាំងកាយចិត្តដោយមិនខ្លាចនឿយហត់ក្នុងកាតព្វកិច្ចបម្រើមាតុភូមិ និងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ជាពិសេសការខិតខំពុះពារនូវឧបសគ្គក្នុងការលំបាករហូតទទួលបានសមិទ្ធផលនានាជាច្រើន។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា សមិទ្ធផល និងស្នាដៃ ដែលសម្រេចបាននេះពិតជាបានធ្វើឱ្យខេត្តបាត់ដំបងមានការប្រែមុខមាត់ថ្មី និងកាន់តែមានការអភិវឌ្ឍន៍ជឿនលឿនទៅមុខក្នុងការចូលរួមចំណែកយ៉ាងសំខាន់ធ្វើឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនបន្ថែមទៀតជាមួយនឹងការធានាបានយ៉ាងល្អប្រសើរនូវស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងដំណើរការប្រក្រតីភាពសកម្មភាពសេដ្ឋកិច្ចសង្គម ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា «ប្រទេសជាតិរបស់យើងធ្លាប់បានឆ្លងកាត់ភ្លើងសង្រ្គាមជាច្រើនឆ្នាំហើយយើងយល់ច្បាស់ពីគុណតម្លៃនៃសន្តិភាពក្នុងន័យនេះត្រូវបន្តថែរក្សាការពារឱ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ការការពារបូរណភាពទឹកដី អធិបតេយ្យភាព និងមិនអនុញ្ញាតឱ្យមានការរំលោភបំពានបានឡើយ។ ជាងនេះទៅទៀត យើងត្រូវលើកកម្ពស់វប្បធម៌សន្ទនា និងរក្សាឱ្យបានខ្ជាប់ខ្ជួនូវសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ត្រូវជំរុញលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការពារនិងលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋជាមួយនឹងការពង្រឹងនីតិរដ្ឋ និងការគោរពច្បាប់ដើម្បីលើកកម្ពស់យុត្តិធម៌សង្គម»។

បើតាមឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង គូសបញ្ជាក់ថា ក្នុងអង្គសន្និបាតរដ្ឋបាលខេត្ត បានឯកភាពគ្នា និងបន្តប្ដេជ្ញាបង្ក្រាប និងលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីព្រោះវាបានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សង្គមជាតិ។

ទន្ទឹមនឹងនេះអង្គសន្និបាតក៏បានឯកភាពជាមួយរដ្ឋបាលក្រុង ស្រុក កងកម្លាំងគ្រប់លំដាប់ថ្នាក់ បានប្ដេជ្ញាចិត្តបន្តពង្រឹងការអនុវត្ត គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ប្ដេជ្ញាបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គ្រឿងញៀនខុសច្បាប់ ក្មេងទំនើង ការជួញដូរផ្លូវភេទតាមអនឡាញ កម្ចីតាមអនឡាញ ល្បែងស៊ីសងតាមអនឡាញ ការជួញដូរគ្រឿងញៀនតាមអនឡាញ និងបញ្ញើខុសច្បាប់ ព្រមទាំងបទល្មើសគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ