ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ត្រី ថោ ជេដ្ឋា នាំយកអំណោយប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប សម្រាប់បែងចែកបន្តជូនដល់បងប្អូនភៀសសឹកដែលកំពុងស្នាក់នៅតាមទីតាំងសុវត្ថិភាព ក្នុងភូមិសាស្ត្រខេត្តសៀមរាប
Fri,02 January 2026 (Time 06:02 PM)
ដោយ ៖ (ចំនួនអ្នកអាន: 55នាក់)

ភ្នំពេញ៖នាព្រឹកថ្ងៃសុក្រ ១៤កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ រួមមាន អង្ករ១០តោន ប្រហុក២០០០កែវ និងថវិកាមួយចំនួនប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប សម្រាប់បែងចែកបន្តដល់ក្រុមគ្រួសារបងប្អូនភៀសសឹកដែលកំពុងស្នាក់នៅតាមទីតាំងសុវត្ថិភាពនានា ក្នុងខេត្តសៀមរាប។

សូមជម្រាបថា នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប គិតត្រឹមថ្ងៃទី២ ខែមករា ឆ្នាំ២០២៦នេះ មានបងប្អូនភៀសសឹកស្នាក់នៅបណ្តោះអាសន្នចំនួន ៤៧០០០គ្រួសារស្មើនឹងប្រមាណ ១៣ម៉ឺននាក់។ គ្រឿងឧបភោគបរិភោគទាំងនេះ គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចរដ្ឋបាលខេត្តសៀមរាប ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់បងប្អូនភៀសសឹក ដែលបានចាកចេញពីផ្ទះសម្បែងដោយសារការឈ្លានពានដ៏ឃោរឃៅរបស់យោធាសៀម ហើយកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាព ក្នុងស្មារតីរួបរួមសាមគ្គីគ្នាខ្មែរតែមួយ ខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ