ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តកំពង់ស្ពឺ នាំយកអំណោយចែកជូនជនភៀសសឹកចំនួន ៥,០០០គ្រួសារ ក្នុងខេត្តសៀមរាប, ព្រះវិហារ, ឧត្តរមានជ័យ, បន្ទាយមានជ័យ និងបាត់ដំបង
Fri,02 January 2026 (Time 05:59 PM)
ដោយ ៖ (ចំនួនអ្នកអាន: 51នាក់)

‎កំពង់ស្ពឺ៖ នាថ្ងៃទី១-២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ម៉េង វ៉ាន់ដានីន បានដឹកនាំប្រតិភូអមដំណើរ ចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹកសរុបចំនួន ៥,០០០គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងទឹកដីខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។

‎ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងថា ទោះបីជាបងប្អូនកំពុងជួបការលំបាកដោយសារភៀសខ្លួនពីសង្គ្រាម ឬជម្លោះក៏ដោយ សូមបងប្អូនរក្សានូវក្តីសង្ឃឹម និងសាមគ្គីភាពគ្នា។ រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នឹងនៅក្បែរបងប្អូនជានិច្ច ដើម្បីផ្តល់ការគាំពារទាំងផ្នែកស្បៀងអាហារ សុខភាព និងសុវត្ថិភាព រហូតដល់ស្ថានភាពមានភាពល្អប្រសើរឡើងវិញ។

‎ក្នុងឱកាសនោះ ឯកឧត្តម បានអំពាវនាវ និងបានជម្រាបជូនបងប្អូនថា បច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺ របស់យើងកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងលើវិស័យឧស្សាហកម្ម ដែលក្នុងនោះមានរោងចក្រ សហគ្រាសជាច្រើនកំពុងដំណើរការ និងត្រូវការកម្លាំងពលកម្មបន្ថែម។ អាស្រ័យហេតុនេះ ចំពោះបងប្អូនដែលមានកាយសម្បទាមាំមួន ហើយមិនទាន់មានការងារធ្វើពិតប្រាកដ បងប្អូនអាចទៅស្វែងរកការងារធ្វើនៅតាមបណ្តារោងចក្រក្នុងខេត្តកំពង់ស្ពឺបាន ដែលបច្ចុប្បន្នយើងនៅខ្វះខាតកម្មករ កម្មការិនី រហូតដល់រាប់ម៉ឺននាក់បន្ថែមទៀត។

‎ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ថា ការស្វែងរកការងារធ្វើក្នុងស្រុក គឺជាជម្រើសដ៏ល្អប្រសើរ ដែលផ្តល់នូវចំណូលស្ថិរភាព មានច្បាប់ការពារត្រឹមត្រូវ និងនៅជិតក្រុមគ្រួសារ ជៀសជាងការធ្វើចំណាកស្រុកដោយប្រថុយប្រថាន។ ឯកឧត្តម ក៏បានចាត់ឱ្យក្រុមការងារត្រៀមសម្របសម្រួល និងផ្តល់ព័ត៌មានលម្អិតអំពីឱកាសការងារទាំងនោះ ដល់បងប្អូនណាដែលមានបំណងចង់ទៅបម្រើការងារនៅក្នុងខេត្តកំពង់ស្ពឺផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ