កណ្តាល៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្រ្តីទី១ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអាគារសិក្សាអប់រំពិសេសក្រុងតាខ្មៅ ខេត្តកណ្តាល។នៅក្នុងអង្គពិធី លោកជំទាវបណ្ឌិត បានថ្លែងថា សាលារៀនជាកន្លែងបង្កើតបរិយាកាស និងជាវេទិកាអំណោយផល ក្នុងការសិក្សាស្រាវជ្រាវប្រកបដោយសុវត្ថិភាព និងបរិយាបន្ន ជាពិសេសផ្សារភ្ជាប់ទ្រឹស្តី ទៅនឹងការអនុវត្ត។ ជាក់ស្ដែង ការរៀបចំអភិវឌ្ឍវិទ្យាល័យអប់ពិសេសក្នុងពេលនេះ គឺជាសក្ខីភាពមួយ បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដោយមិនបោះបង់អ្នកណាម្នាក់នោះទេ បើទោះជាកុមារមានពិការភាព ខ្សោយប្រាជ្ញា និងអូទីហ្សឹម ក៏រាជរដ្ឋាភិបាលនៅតែបន្តអប់រំ និងបណ្ដុះបណ្ដាលដល់ពួកគេឲ្យក្លាយជាធនធានមនុស្សមួយ សម្រាប់កសាងប្រទេសនៅពេលអនាគត។ លើសពី លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងអំណរគុណចំពោះគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ដែលបានលះបង់កម្លាំងកាយចិត្ត បង្រៀនកុមារអូទីហ្សឹម នៅសាលាអប់រំពិសេសនេះ។លោក ចាន់ សារិន នាយកសាលាអប់រំពិសេសក្រុងតាខ្មៅ បានលើកឡើងដែរថា ការសម្ពោធអគារសិក្សាចំនួន២ខ្នង កម្ពស់៣ជាន់ ស្មើនឹង៣៦បន្ទប់ នៅពេលនេះ នឹងធ្វើឲ្យសិស្សថ្មីៗបន្ថែមទៀតអាចចូលរៀនបាននៅទីនេះ ពីព្រោះកន្លងទៅសាលារៀនបានជួបបញ្ហាកង្វះខាតអាគាសិក្សា។គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា អាណិត្តទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគគិតបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ផែនការគន្លឹះយុទ្ធសាស្រ្តវិស័យអប់រំ ឆ្នាំ២០២៤-២០២៨ និងវិធានការគន្លឹះនានា ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។
ព័ត៌មានគួរចាប់អារម្មណ៍
ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()
រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()
កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()
វីដែអូ