បាត់ដំបង៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តបាត់ដំបង បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម អេ សារ៉ុម សមាជិកក្រុមប្រឹក្សាខេត្ត។ពិធីបើកសន្និបាតនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ស្នងការ មេបញ្ជាការ លោកនាយករដ្ឋបាល លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីប្រធានក្រុមប្រឹក្សា អភិបាលក្រុង ស្រុក មន្ត្រីរាជការ លោកមេបញ្ជាការវរៈព្រំដែន លោកអធិការ កងរាជអាវុធហត្ថ ផ្នែកសឹករងក្រុង ស្រុក មេឃុំ ចៅសង្កាត់ តំណាងដៃគូអភិវឌ្ឍន៍ និងសមាគមអង្គការសង្គមស៊ីវិល។ឯកឧត្តម សុខ លូ មានប្រសាសន៍ឱ្យដឹងថា អង្គសន្និបាតរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៩-២០ មករា ឆ្នាំ២០២៦នេះ នឹងពិភាក្សាលើប្រធានបទចំនួន៥ រួមមាន៖១.ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ផ្តោតលើវិស័យសន្តិសុខ, ២.ការគ្រប់គ្រងបរិស្ថាន (សំរាម សំណល់រឹង-រាវ ការដុតសំរាម និងការដុតព្រៃ) និងការបង្កឡេងរំខាន, ៣.ការអភិវឌ្ឍន៍មូលដ្ឋាន កែលម្អទីប្រជុំជនក្រុង ស្រុក ឃុំ សង្កាត់,៤.ការស្តារ និងលើកកម្ពស់ជីវភាពគ្រួសារប្រជាពលរដ្ឋ និង៥. ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ឯកឧត្តមអភិបាលខេត្ត គូសបញ្ជាក់ថា ប្រធានបទលើបទអន្តរាគមន៍ទាំង៥នេះនឹងឆ្លុះបញ្ចាំងនូវសកម្មភាពការងារជាក់ស្តែង និងបញ្ហាប្រឈមនានាដែលនៅសេសសល់ដែលត្រូវយកចិត្តទុកដាក់បន្តអនុវត្តក្នុងឆ្នាំ២០២៦។ក្នុងន័យនេះ ឯកឧត្តមស្នើដល់អង្គសន្និបាតទាំងមូលចូលរួមផ្ដល់យោបល់បន្ថែមដើម្បីជាធាតុចូលក្នុងពង្រឹងការអនុវត្តទិសដៅរបស់រដ្ឋបាលខេត្តសម្រាប់ឆ្នាំ២០២៦ប្រកបដោយប្រសិទ្ធភាព តម្លាភាព ស័ក្តិសិទ្ធិភាព និងគណនេយ្យភាពស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។តាមរយៈអង្គសន្និបាតនេះ ឯកឧត្តម សុខ លូ សង្ឃឹមថានឹងទទួលបាននូវធាតុចូលសំខាន់ៗបន្ថែមទៀតពីការធ្វើបទ អន្តរាគមន៍ និងការផ្តល់អនុសាសន៍នានា ដើម្បីបំពេញបន្ថែមនូវចំណុចខ្វះខាតក្នុងសេចក្តីព្រាងរបាយការណ៍លទ្ធ ផលការងាររបស់រដ្ឋបាលខេត្ត ឆ្លុះបញ្ចាំងអំពីការអនុវត្តតួនាទី ភារកិច្ច ការផ្លាស់ប្ដូរ ដកស្រង់បទពិសោធន៍ការងារ ពីគ្នាទៅវិញទៅមកសម្រាប់ជាមូលដ្ឋានធ្វើការពិនិត្យពិចារណាកែលម្អ សំដៅលើកកម្ពស់សមត្ថភាព គុណភាព ការងារឱ្យកាន់តែល្អប្រសើរ និងភាពស៊ាំនៃបរិយាយកាសក្រោយសង្គ្រាមឈ្លានពានពីភាគីថៃនៅតាមព្រំដែន ព្រម ទាំងបទពិសោធន៍នៃការគ្រប់គ្រង គាំពារដល់ប្រជាពលរដ្ឋភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាព និងតាមទីតាំង ប្រមូលផ្ដុំនានា។ឯកឧត្តម សុខ លូ សង្កត់ធ្ងន់ថា ផ្តើមចេញពីនយោបាយឈ្នះ ឈ្នះ ក្រោមការដឹកនាំដ៏ឆ្លាតវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសនាបតីតជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសន្តិភាព និងឯកភាពជាតិពេញបរិបូរណ៍ ដោយមានការអភិវឌ្ឍលើគ្រប់វិស័យ រក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គមបានល្អ ពង្រឹងបាននូវលទ្ធិប្រជាធិបតេយ្យនៅក្នុងសង្គមជាតិទាំងមូល កាត់បន្ថយភាព ក្រីក្រ និងធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជារស់នៅបានសុខក្សេមក្សាន្តសុខដុមរមនារហូតមក។បច្ចុប្បន្នក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ មានថាមពល និងឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងបន្តរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ធ្វើឱ្យសង្គមជាតិរីកចម្រើន កាត់បន្ថយភាពក្រីក្រ និងមានកំណើនសេដ្ឋកិច្ចកើនឡើងជាលំដាប់។ឯកឧត្តមអភិបាលខេត្ត រំលេចឱ្យដឹងបន្ថែមថា រដ្ឋបាលខេត្តបាត់ដំបងបានទទួលនូវសមិទ្ធផលធំៗរួមនឹងការវិនិយោគជាច្រើន ជាក់ស្តែងខេត្តបានរៀបចំកសាងនូវហេដ្ឋរចនាសម្ព័ន្ធ ដែលជាអាទិភាពរួមមានការកសាង និងជួសជុលពង្រីក ប្រព័ន្ធផ្លូវគមនាគមន៍ ប្រព័ន្ធធារាសាស្ត្រ និងសំអាតអនាម័យបរិស្ថាន កែលម្អសោភ័ណភាពក្រុង ព្រមទាំងរៀបចំសណ្តាប់ធ្នាប់និងសុវត្ថិភាពសាធារណៈនៅទូទាំងខេត្តព្រមទាំងយុទ្ធនាការដាំដើមឈើផ្ទះមួយខ្នងដើមឈើមួយដើម។សមិទ្ធផលក្នុងក្រុងបាត់ដំបងដែលធ្វើគួរជាទីមនោរម្យមានប្រជាប្រិយភាពសម្រាប់បងប្អូនប្រជាពលរដ្ឋមកអង្គុយលេងលំហែកម្សាន្តអារម្មណ៍ ដើរហាត់ ប្រាណ មានជាអាទិ៍៖ វិមានឯករាជ្យ សួនវិមានឯករាជ្យ សួនធ្នង់៥៣ ផ្សាររាត្រី សួនខ្ញុំស្រឡាញ់ខេត្តបាត់ដំបង សួនសម្តេចក្រឡាហោមត្រើយខាងកើត សួនតេជោសន្តិភាព សួនសិល្បៈ និងផ្លូវសម្រាប់ជិះកង់ជាដើម៕
ព័ត៌មានគួរចាប់អារម្មណ៍
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃបំផុតលើចលនា «យើងរួមគ្នាដើម្បីជាតិ!» ដោយបំផុស សមាជិកកាយឫទ្ធិនារីកម្ពុជា រួមទាំងបងប្អូនខ្មែរទាំងអស់នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនវីរកងទ័ព និងប្រជាជនភៀសសឹក ()
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()
ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()
វីដែអូ