ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ប្រតិបត្តិករទេសចរណ៍ មើលឃើញថា វិបត្តិកម្ពុជា-ថៃ ជាឱកាសឱ្យកម្ពុជាពង្រឹងវិស័យទេសចរណ៍របស់ខ្លួនកាន់តែខ្លាំង
Sun,18 January 2026 (Time 08:56 PM)
ដោយ ៖ (ចំនួនអ្នកអាន: 49នាក់)

សៀមរាប៖ ប្រតិបត្តិករទេសចរណ៍ បានឲ្យដឹងថា ជម្លោះដែលកើតឡើងពីការឈ្លានពានរបស់យោធាថៃ មកលើកម្ពុជា បានធ្វើឲ្យមានការបិទព្រំដែនគោករវាងប្រទេសទាំងពីរ ដែលការណ៍នេះបានធ្វើឱ្យប៉ះពាល់ដល់មួយផ្នែកធំសម្រាប់វិស័យទេសចរណ៍ ។ ប៉ុន្តែទោះយ៉ាងនេះក្តី វិបត្តិនេះក៏ជាឱកាសសម្រាប់កម្ពុជាក្នុងការពង្រឹងវិស័យនេះឲ្យកាន់តែខ្លាំង។
លោក អែល សម្ភស្ស អ្នកគ្រប់គ្រងភោជនីយដ្ឋានភូមិទ្រាំង ក្នុងសង្កាត់ស្លរក្រាម ក្រុងសៀមរាប បានឲ្យដឹងថា នៅមុនពេលមានជម្លោះព្រំដែន អាជីវកម្មរបស់លោក មានដំណើរការល្អ ប៉ុន្តែវាបានធ្លាក់ចុះវិញនៅចុងឆ្នាំ២០២៥ ពោលគឺនៅពេលដែលមានអំពើឈ្លានពានមកលើប្រទេសកម្ពុជា ពីសំណាក់យោធាថៃ។
ចំណែក លោក ឌុច សារ៉េត ជាប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាបម្នាក់ដែរនោះក៏បានលើកឡើងប្រហាក់ប្រហែលគ្នានឹងលោក សម្ភស្ស ដែរ ។ ប៉ុន្តែលោក យល់ថា វិបត្តិនេះ វាបានបង្កើតជាកាលានុវត្តភាពថ្មីសម្រាប់វិស័យទេសចរណ៍កម្ពុជា។
លោក សារ៉ាត បានលើកឡើងក្នុងសន្និសីទសារព័ត៌មាននាល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ថា តាមរយៈជម្លោះដែលកើតឡើងនេះ វាបានបង្កើតជាកាលានុវត្តភាពថ្មីសម្រាប់វិស័យទេសចរណ៍ ពិសេសភ្ញៀវទេសចរក្នុងការជ្រើសរើសវិធីសាស្រ្តក្នុងការធ្វើដំណើរបែបថ្មី។ លោកថា “ពីមុនភ្ញៀវជ្រើសរើសក្នុងការធ្វើដំណើរតាមព្រំដែនគោក ប៉ុន្តែឥឡូវពួកគេដូរពីការហោះហើរពីទីក្រុងមួយៗ មកកាន់រាជធានីភ្នំពេញ ឬខេត្តសៀមរាប។ នេះក៏ជាឱកាសមួយសម្រាប់កម្ពុជា ស្របពេលដែលព្រលានយន្តហោះធំៗបានដំណើរការ រួមមានព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរនិងព្រលានយន្តហោះអន្តរជាតិតេជោ”។
យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ នៅក្នុងខែធ្នូ ឆ្នាំ២០២៥ ដែលជាពេលយោធាថៃ បើកការបាញ់ប្រហារមកលើកម្ពុជាជាលើកទី២នោះ ចំនួនអ្នកទេសចរបរទេសដែលបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានការធ្លាក់ចុះប្រមាណជិត៣០ភាគរយ បើធៀបនឹងខែធ្នូ ឆ្នាំ២០២៤។
បើទោះយ៉ាងនេះក្តី ប្រតិបត្តិករវិស័យទេសចរណ៍ បានរំពឹងថា គោលនយោបាយលើកលែងទិដ្ឋាការចំពោះអ្នកទេសចរចិន ក៏នឹងជួយជំរុញដល់កំណើនទេសចរមកលេងនៅកម្ពុជាឡើងវិញ។ ទន្ទឹមនេះ ក្រុមប្រតិបត្តិករ ក៏បានស្នើដល់រាជរដ្ឋាភិបាលកម្ពុជា បន្តក្នុងការលើកលែងទិដ្ឋការចំពោះប្រទេសគោលដៅដទៃទៀត ដូចជាប្រទេសឥណ្ឌាជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ