ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សង្គមស៊ីវិលកម្ពុជា–ចិន បន្តស្តារនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន៖ បើកការដ្ឋានផ្លូវបេតុងតភ្ជាប់ភូមិតានន–ភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ
Sun,18 January 2026 (Time 02:25 PM)
ដោយ ៖ (ចំនួនអ្នកអាន: 29នាក់)

(ស្រុកបាទី-ខេត្តតាកែវ)៖ ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នៅភូមិសាស្រ្តឃុំដូង ស្រុកបាទី បានរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែមានប្រវែង៦០៥ម៉ែត្រ ទទឹង៥ម៉ែត្រ តភ្ជាប់ពីភូមិតាននទៅកាន់ភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ ក្រោមជំនួយពីមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD) តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល ក្រោមអធិបតីភាពឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមានការអញ្ជើញចូលរួមពីអភិបាលនៃគណៈអភិបាលស្រុកបាទី មេឃុំដូងនិងក្រុមប្រឹក្សាឃុំដូង មេភូមិទាំង៨របស់ឃុំដូង ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះជួយមូលដ្ឋានឃុំដូង ព្រមទាំងប្រជាពលរដ្ឋ សរុបប្រមាណ ១០០ រូប។

តំណាងប្រជាជនរស់នៅឃុំដូង លោក ណុប ទូច មេឃុំដូង បានថ្លែងដោយក្តីរីករាយឥតឧបមា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលបានសហការយ៉ាងជិតស្និទ្ធិជាមួយCFPDក្នុងការជ្រើសរើសឃុំដូងជាទីតាំងអនុវត្តគម្រោងនៃការកាត់បន្ថយភាពក្រីក្រ ហើយបានរួមចំណែកជាប់ជានិច្ចជាមួយរដ្ឋបាលឃុំដូងក្នុងការលើកកម្ពស់ជីវភាពកាន់តែប្រសើដល់ប្រជាជនឃុំដូង។ លោកមេឃុំបានបន្ថែមថា ប្រជាពលរដ្ឋក្នុងឃុំដូងមានសំណាងខ្ពស់ណាស់ ហើយទាក់ទងនឹងប្រជាជនភូមិតាននកាន់តែមានសំណាងដោយភូមិតាននត្រូវបានប្រសិទ្ធនាមថាជាភូមិគំរូមិត្តភាពកម្ពុជា-ចិន ហើយវឌ្ឍនភាពនៅក្នុងភូមិតាននបានផ្តល់កាលានុវត្តភាពនៃការអភិវឌ្ឍដល់ភូមិដទៃទៀត ជាក់ស្តែងការសាងសង់ផ្លូវបេតុងមួយខ្សែនេះបានធ្វើការតភ្ជាប់សរសៃឈាមសេដ្ឋកិច្ចរបស់ភូមិតាននដល់ភូមិស្វាយខម និងផ្តល់នូវភាពងាយស្រួល និងបង្កើនលក្ខខណ្ឌកាន់តែប្រសើរដល់ហេដ្ឋារចនាសម្ព័ន្ធទូទៅរបស់ឃុំដូង។

ក្នុងនាមប្រជាជនទាំងអស់រស់នៅស្រុកបាទី លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកបាទី បានមានប្រសាសន៍ថា ស្រុកបាទីកំពុងទទួលបានការអភិវឌ្ឍយ៉ាងជាបន្តបន្ទាប់ តាមរយៈក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាទីដែលមានឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ជាប្រធាន ហើយលោកអភិបាលស្រុកបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងប្រពៃរវាងCFPD និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលបានយកចិត្តទុកដាក់លើតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ លោកក៏បានយកឱកាសនេះអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សា និងប្រើប្រាស់ផ្លូវនេះឱ្យបានយូរអង្វែង ព្រោះផ្លូវបេតុងមួយខ្សែនេះនឹងជួយសម្រួលដល់ការដឹកជញ្ជូនកសិផល ការធ្វើដំណើរទៅសាលារៀន មន្ទីរពេទ្យ និងទីផ្សារ ព្រមទាំងជួយកាត់បន្ថយការលំបាកក្នុងរដូវវស្សា។

ក្នុងនាមម្ចាស់ជំនួយ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានមានប្រសាសន៍ថា ការសាងសង់ផ្លូវបេតុងខ្សែនេះបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្តារនិងអភិវឌ្ឍជនបទ ហេីយគម្រោងនេះជាសមិទ្ធផលថ្មីបន្ថែមទៀតប្រកបដោយអត្ថន័យដែលបង្ហាញយ៉ាងច្បាស់ពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងCFPD ជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល ក្នុងការចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានបញ្ជាក់ថា ផ្លូវបេតុងនេះមិនត្រឹមតែជាផ្លូវធ្វើដំណើរទេ ប៉ុន្តែជាផ្លូវនៃការអភិវឌ្ឍ ដែលនាំឱ្យមានការតភ្ជាប់សេដ្ឋកិច្ច សង្គម និងវប្បធម៌ រវាងសហគមន៍ក្នុងតំបន់។

គួរបញ្ជាក់ថា សមិទ្ធផលទាំងអស់នៅក្នុងភូមិតាននរួមមានផ្លូវបេតុងខ្វាត់ខ្វែង មានអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ មានស្ថានីយទឹកស្អាត មានអគាពហុបំណង មានអណ្តូងទឹក មានបៃតងភាព និងការអភិវឌ្ឍលើគ្រប់ទិដ្ឋភាពបានប្រសូតចេញពីកិច្ចសហការរវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល និង CFPD ហើយការបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង៦០៥ម៉ែត្រនាព្រឹកនេះដែលត្រូវបានរំពឹងថានឹងបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗខាងមុខនឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធសំខាន់មួយបន្ថែមទៀតសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការចូលដំណើរការសេវាសង្គម និងការតភ្ជាប់សរសៃឈាមសេដ្ឋកិច្ចក្នុងសហគមន៍ឃុំដូងទាំងមូលឱ្យកាន់តែរឹងមាំ និងប្រកបដោយចីរភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ