ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ណែនាំដល់និស្សិតជ័យលាភីអាហារូបករណ៍ ៩រូប ឱ្យនាំយកចំណេះដឹង និងបច្ចេកវិទ្យាពីកូរ៉េមកអភិវឌ្ឍជាតិមាតុភូមិ
Fri,16 January 2026 (Time 10:20 PM)
ដោយ ៖ (ចំនួនអ្នកអាន: 49នាក់)

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់និស្សិតជ័យលាភីអាហារូបករណ៍ KOICA ចំនួន ៩រូប ដែលត្រូវទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសកូរ៉េលើជំនាញសំខាន់ៗ រួមមានផ្នែករដ្ឋាភិបាលអេឡិចត្រូនិក គោលនយោបាយអភិវឌ្ឍន៍ សុខាភិបាល និងបរិស្ថាន។

ក្នុងជំនួបនោះ លោកជំទាវបានរំលឹកដល់និស្សិតទាំងអស់ថា ភារកិច្ចចម្បងគឺត្រូវខិតខំក្រេបជញ្ជក់ចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗពីប្រទេសជឿនលឿន ដើម្បីនាំយកមកអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យដើរទាន់ពិភពលោក។ ក្រៅពីការសិក្សា និស្សិតត្រូវដើរតួជាទូតម្នាក់ក្នុងការផ្សព្វផ្សាយពីវប្បធម៌ និងសក្ដានុពលរបស់កម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ ព្រមទាំងកសាងបណ្តាញទំនាក់ទំនងជាមួយនិស្សិតអន្តរជាតិសម្រាប់ជាប្រយោជន៍ដល់ជាតិមាតុភូមិ។

ទន្ទឹមនឹងនេះ លោកជំទាវក៏បានចែករំលែកពីបេសកកម្មរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: ដែលបាននិងកំពុងខិតខំចូលរួមសម្រេចឱ្យបាននូវគោលដៅដែលបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ជាពិសេសការផ្តល់នូវការការពារសិទ្ធិ អត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិត របបសន្តិសុខសង្គម ការផ្តល់នូវការបណ្តុះបណ្តាលជំនាញបច្ចេកទេស ការផ្តល់នូវឱកាសការងារដល់ប្រជាពលរដ្ឋ រួមទាំងអតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃ និងជនភៀសសឹកដែលរងគ្រោះដោយសារការឈ្លានពានពីសំណាក់យោធាថៃ តាមរយៈទីភ្នាក់ងារជាតិមុខរបរនិងការងារ និង ប្រព័ន្ធទូរសព្ទ Hotline ១២៩៧ ដើម្បីផ្តល់សេវាជួយរកការងារឱ្យធ្វើ និងជួយចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវ:។

នាឱកាសនោះ លោកជំទាវសង្ឃឹមយ៉ាងមុតមាំថា ក្រោយបញ្ចប់ការសិក្សា និស្សិតទាំងអស់នឹងក្លាយជាមូលធនមនុស្សដ៏មានថាមពល ដែលត្រឡប់មកជួយអភិវឌ្ឍសង្គមជាតិ និងចែករំលែកបទពិសោធទាំងនោះដល់យុវជនជំនាន់ក្រោយវិញប្រកបដោយជោគជ័យ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ