ឧត្ដរមានជ័យ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ ក្រោមការគិតគូរខ្ពស់ពីសុខុមាលភាព និងសន្តិសុខរបស់ប្រជាពលរដ្ឋជាចម្បង ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានដឹកនាំក្រុមការងារប្រជុំវាយតម្លៃស្ថានភាពជាក់ស្ដែង និងរៀបចំផែនការផ្ដល់សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងសង្កាត់អូរស្មាច់ ដែលបានជម្លៀសខ្លួនបណ្ដោះអាសន្ន ឱ្យត្រឡប់មករស់នៅគេហដ្ឋានវិញដោយភាពកក់ក្ដៅ។ឯកឧត្ដម មាន ចាន់យ៉ាដា បានធ្វើការពិភាក្សាដោះស្រាយយ៉ាងហ្មត់ចត់ជាមួយមន្ត្រីជំនាញ ពាក់ព័ន្ធទៅនឹងសន្តិសុខ សណ្ដាប់ធ្នាប់ ដើម្បីធានាថាគ្រប់ច្រកល្ហកក្នុងសង្កាត់អូរស្មាច់ ត្រូវបានគ្រប់គ្រងដោយសុវត្ថិភាព គ្មានការរំខាន ឬហានិភ័យណាមួយកើតឡើងជាថ្មី ជាពិសេសពិនិត្យមើលស្ថានភាពផ្ទះសម្បែងនិងការផ្គត់ផ្គង់ទឹក-អគ្គិសនី ដើម្បីឱ្យការរស់នៅឡើងវិញរបស់ពលរដ្ឋមានភាពងាយស្រួល និងការត្រៀមលក្ខណៈផ្នែកវេជ្ជសាស្ត្រ ការបង្ការនានា ប្រសិនបើមានតម្រូវការចាំបាច់ក្នុងអំឡុងពេលពលរដ្ឋត្រឡប់មកវិញផងដែរ។ឯកឧត្ដម អភិបាលខេត្ត ក៏បានណែនាំឱ្យកងកម្លាំងទាំងអស់ ត្រូវឈរជើងប្រចាំការ24/24ម៉ោង ដើម្បីការពារសន្តិសុខជូនបងប្អូន។ ចំពោះបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ គឺជាបន្ទុកដែលអាជ្ញាធរត្រូវដោះស្រាយភ្លាមៗ ដោយមិនត្រូវទុកឱ្យបងប្អូនមានអារម្មណ៍ភ័យខ្លាច ឬឯកោឡើយ”។គួរបញ្ជាក់ផងដែរថា ការសម្រេចឱ្យប្រជាពលរដ្ឋត្រឡប់មកលំនៅឋានវិញនេះ នឹងត្រូវធ្វើឡើងជាជំហានៗ ដើម្បីធានាថាមិនមានការគំរាមកំហែងណាមួយដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ