ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋបាលខេត្តកោះកុង រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦
Fri,16 January 2026 (Time 04:29 PM)
ដោយ ៖ (ចំនួនអ្នកអាន: 65នាក់)

កោះកុង៖ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីភាពបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកោះកុង។

មានប្រសាសន៍បើកអង្គសន្និបាត លោកជំទាវ ឈី វ៉ា ថ្លែងថា ការរៀបចំសន្និបាតនេះឡើង គឺពិតជាមានសារៈសំខាន់ ដើម្បីធ្វើការត្រួតពិនិត្យឡើងវិញលើការងារទាំងឡាយរបស់រដ្ឋបាលខេត្តដែលបាន អនុវត្តក្នុងឆ្នាំ២០២៥ និងដើម្បីប្រមូលធាតុចូលសំខាន់ៗទុកជាមូលដ្ឋានបន្ថែមក្នុងការដាក់ចេញនូវទិសដៅការងារ សម្រាប់យកទៅអនុវត្តក្នុងឆ្នាំ២០២៦នេះ ឱ្យកាន់តែទទួលបានជោគជ័យបន្ថែមទៀត។

លោកជំទាវ អភិបាលខេត្ត បញ្ជាក់ថា លទ្ធផលការងារដែលយើងសម្រេចបានកន្លងមក ពិតជាមិនអាចកាត់ផ្តាច់បាន ពីការខិតខំប្រឹងប្រែងរួមគ្នាពីសំណាក់បងប្អូនជាមន្ត្រីរាជការ កងកម្លាំង និងអ្នកពាក់ព័ន្ធទាំងអស់បានឡើយ ជាពិសេសថ្នាក់ដឹកនាំ រដ្ឋបាលគ្រប់ថ្នាក់ក្នុងខេត្តគ្រប់លំដាប់ថ្នាក់។
សន្និបាតបូកសរុបលទ្ធការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកោះកុង នាឱកាសនេះធ្វើឡើងរយៈពេល មួយថ្ងៃកន្លះ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ