ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីប្រគល់-ទទួលអំណោយពី សមាគមឧកញ៉ាកម្ពុជា ប្រគល់ជូនកាកបាទក្រហមកម្ពុជា
Thu,15 January 2026 (Time 09:56 PM)
ដោយ ៖ (ចំនួនអ្នកអាន: 85នាក់)

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមពិធីប្រគល់-ទទួលអំណោយពី សមាគមឧកញ៉ាកម្ពុជា ប្រគល់ជូនកាកបាទក្រហមកម្ពុជា ក្នុងគោលបំណងជួយដល់ជីវភាពរស់នៅ និងសម្រាលបន្ទុករបស់វីរយុទ្ធជនព្រមទាំងក្រុមគ្រួសារ និងជនភៀសសឹកកម្ពុជា ។

ក្នុងពិធីនេះដែរ សមាគមឧកញ៉ាកម្ពុជា បានឧបត្ថម្ភ (១)ថវិកា ចំនួន ១,០០៥,០០០ (មួយលានប្រាំពាន់) ដុល្លារអាមេរិចគត់ និង(២)ទឹកបរិសុទ្ធចំនួន ៥០០កេស ជូនដល់ កាកបាទក្រហមកម្ពុជា ដើម្បីរៀបចំចាត់ចែងជាអំណោយជួយដល់វីរយុទ្ធជនព្រមទាំងក្រុមគ្រួសារ ក៏ដូចជាជនភៀសសឹកដែលកំពុងរស់នៅតាមជំរំផងដែរ ។

កាកបាទក្រហមកម្ពុជា គឺជាស្ថាប័នមនុស្សធម៌មួយដែលតែងតែជួយដល់ប្រជាជនកម្ពុជាទាំងអស់គ្រប់ស្រទាប់វណ្ណៈ ជាពិសេសអ្នកដែលកំពុងជួបគ្រោះ បញ្ហា និងមានការលំបាកក្នុងការរស់នៅ។ ក្នុងគ្រាដែលប្រទេសជាតិប្រឈមជាមួយនឹងបញ្ហាជម្លោះប្រដាប់អាវុធ វីរយុទ្ធជន ក្រុមគ្រួសារ និងជនភៀសសឹកជាច្រើនក៏ជួបប្រទះបញ្ហាបណ្តាលមកពីជម្លោះនេះដែរ ជាក់ស្តែងថ្នាក់ដឹកនាំរបស់ កាកបាទក្រហមកម្ពុជាបាននិងកំពុងចុះសួរសុខទុក្ខ ឧបត្ថម្ភជួយទំនុកបម្រុង និងសម្រួលដល់ការរស់នៅរបស់គ្រប់គ្នា ដោយធានាថា ជនរងគ្រោះទាំងអស់មិនស្លាប់ដោយដាច់ពោះ មិនរស់ដោយទុក្ខវេទនា។

ទន្ទឹមនឹងនេះដែរ សប្បុរសជនទាំងជាតិ ទាំងអន្តរជាតិ តែងតែចូលរួមចំណែកជាមួយកាកបាទក្រហមកម្ពុជារួមមានជាថវិកា អំណោយ សម្ភារៈប្រើប្រាស់ ការបរិច្ចាគឈាមជាដើម ដើម្បីគាំទ្រសកម្មភាពមនុស្សធម៌ឥតព្រំដែនរបស់ស្ថាប័នមួយនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ