កំពង់ឆ្នាំង៖ វិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង បានបើកវគ្គហ្វឹកហ្វឺនបច្ចេកទេសបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះកម្រិត២ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ជំនាន់ទី៥ ជូនដល់មន្ត្រីបន្តវេនជិត ១០០នាក់។លោក ឈិន ប៊ុនរ៉ាន នាយកវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា វគ្គហ្វឹកហ្វឺននេះជាការបង្កើនសមត្ថភាព វិជ្ជាជីវៈ និងជំនាញបច្ចេកទេសជូនដល់សិក្ខាកាម ជាមន្ត្រីបន្តវេន ចំនួន ៨២នាក់ ដែលកំពុងបំពេញភារកិច្ចបោសសម្អាតមីន និងកម្ទេចគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីធានានូវសុវត្តិភាព ប្រសិទ្ធភាព នៃកិច្ចប្រតិបត្តិការប្រកបដោយវិជ្ជាជីវៈ។លោក ឈិន ប៊ុនរ៉ាន បានឲ្យដឹងថា វគ្គហ្វឹហហ្វឺននេះមានរយៈពេល ៥៩២ម៉ោង លើទ្រឹស្តី (ក្នុងថ្នាក់) និងការអនុវត្តជាក់ស្តែង ចំនួន ១២ខែ។លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឲ្យខិតខំសិក្សា រៀនសូត្រ និងអនុវត្តជាក់ស្តែងតាមការបង្ហាត់បង្ហាញពីគ្រូបង្គោល ដោយយកចិត្តទុកដាក់ខ្ពស់ និងពង្រឹងវិន័យខ្ពស់បំផុត ព្រោះថាការបោសសម្អាតសំណល់សង្គ្រាមជាគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ គឺប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត ដូចនេះជាភារកិច្ចមិនអាចមានការធ្វេសប្រហែសបានឡេីយ ជាពិសេសវិជ្ជាជីវៈនេះ បានចូលរួមចំណែកផ្តល់នូវសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិដ៏កំសត់របស់យេីង។សូមបញ្ជាក់ថា វិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន របស់អង្គភាពស៊ីម៉ាក់ បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការហ្វឹកហ្វឺនជំនាញបច្ចេកទេស និងចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍ ក្នុងវិស័យសកម្មភាពមីន និងសំណល់យុទ្ធភ័ណ្ឌសង្គ្រាម ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ពិសេសបណ្តាប្រទេស ដែលទទួលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភ័ណ្ឌសង្គ្រាម៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ