ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
នគរបាលខេត្ដឧត្ដរមានជ័យ ចេញល្បាតចល័ត និងចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងការពារទ្រព្យសម្បត្តិ ផ្ទះសម្បែងរបស់បងប្អូនជនភៀសសឹក
Wed,14 January 2026 (Time 05:48 PM)
ដោយ ៖ (ចំនួនអ្នកអាន: 42នាក់)

ឧត្ដរមានជ័យ៖ នាយប់ថ្ងៃអង្គារ ទី១៣ ខែមករា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋានខេត្ដឧត្ដរមានជ័យ កម្លាំងអធិការដ្ឋាននគរបាលក្រុង/ស្រុក សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល បានចេញល្បាតចល័ត និងចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ដោយយកចិត្ដទុកដាក់បំផុត ​តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ តូបអាជីវករលក់ដូរ និងការពារទ្រព្យសម្បត្តិ ផ្ទះសម្បែងរបស់បងប្អូនជនភៀសសឹកដែលចេញពីលំនៅដ្ឋានទៅរកទីទួលសុវត្តិភាព ដើម្បីបង្កាទប់ស្កាត់ និងបង្ក្រាបឱ្យទាន់ពេលវេលា នូវសកម្មភាពល្មើសច្បាប់ទាំងឡាយឱ្យខាងតែបាន ដែលបម្រុងនឹងកើតមានឡើងជាយថាហេតុ ក្នុងភូមិសាស្រ្ដខេត្ដឧត្ដរមានជ័យ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ