ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៥ ក្នុងស្រុកថ្មពួក និងស្រុកស្វាយចេក
Tue,13 January 2026 (Time 11:53 AM)
ដោយ ៖ (ចំនួនអ្នកអាន: 37នាក់)

បន្ទាយមានជ័យ៖ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សា ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៥ ក្នុងស្រុកថ្មពួក និងស្រុកស្វាយចេក ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក ឃុំ ភូមិ មេបញ្ជាការ មេបញ្ជាការងគ្រប់កងឯកភាព មន្ទីរ អង្គភាព ពាក់ព័ន្ធ កាលពីថ្ងៃចន្ទ ទី១២ ខែមករា ឆ្នាំ២០២៦។

ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍លើកឡើងពីរវឌ្ឍ រីកចម្រើន របស់ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់លើ គ្រប់ វិស័យ រហូតដល់ ថ្នាក់មូលដ្ឋាន ដែល ទាំងនោះ រួមមាន វិស័យ ហេដ្ឋា រចនា សម្ព័ន្ធ ផ្លូវថ្នល់ និង វិស័យ ផ្សេងៗ ជាច្រើន ទៀត ពិសេស ការផ្តល់ សេវាសាធារណៈជាដើម ដែល ទាំងនេះ ក៏ ដោយសារ ការដឹកនាំ ដ៏ តត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមាន គោ លន យោបាយ ដឹកនាំ ច្បាស់លាស់ ប្រកបដោយ គតិបណ្ឌិត របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ការដាក់ចេញនូវគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាការអនុវត្តតាម រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានអនុម័តនៅឆ្នាំ១៩៩៣។គោលបំណងសំខាន់នៃ គោលនយោបាយនេះគឺ ១)ការកែលំអនូវប្រព័ន្ធអភិបាលកិច្ចនៅតាមថ្នាក់រដ្ឋបាលនានា ដើម្បីជំរុញ ដល់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន ២)ការជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចនៅមូលដ្ឋាន និង៣)ការរួមចំណែកកាត់បន្ថយភាពក្រីក្រនៅទូទាំងប្រទេសកម្ពុជា។រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញឲ្យឃើញនូវឆន្ទៈដ៏មោះមុត និងជាការបោះជំហានទៅមុខយ៉ាងសំខាន់ក្នុងកិច្ចដំណើរការកំណែទម្រង់នេះ ដើម្បីកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព។

គួរបញ្ជាក់ថា បញ្ហាប្រឈម និងការសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកថ្មពួក សរុបចំនួន១៨ ក្នុងនោះពាក់ព័ន្ធទៅនឹងបញ្ហា៖ ១,ការងារសន្តិសុខសម្រាប់ធ្នាប់សង្គម អត់មាន ២,ការងារអភិវឌ្ឍន៍មូលដ្ឋាន១៦ ,និងការងារផ្សេងៗ ២សំណូមពរបញ្ហា។ សម្រាប់ស្រុកស្វាយចេកបញ្ហាប្រឈម និងការសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋ សរុបចំនួន៦ ក្នុងនោះពាក់ព័ន្ធទៅនឹងបញ្ហា៖ ១,ការងារសន្តិសុខសម្រាប់ធ្នាប់សង្គម គ្មាន។ ២,ការងារអភិវឌ្ឍន៍មូលដ្ឋាន៥,និងទី៣ការងារផ្សេងៗ ១បញ្ហាសំណូមពរ ក្នុងនោះត្រូវបានថ្នាក់ដឹកនាំខេត្តនិងមន្ទីរជំនាញពាក់ព័ន្ធអាជ្ញាធរឃុំ បានឡើងធ្វើការដោះស្រាយ និងបំភ្លឺជូន ចំណែកបញ្ហាដែលនៅសេសសល់ និងបន្តធ្វើការដោះស្រាយជូនពួកគាត់។

ក្នុងឱកាសនោះក៏បានធ្វើពិធីផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ២រូបក្នុងខេត្តបន្ទាយមានជ័យក្នុងនោះរួមមាន៖
១,លោក ចេង ចំរើន ឋានន្តរសក្កនាយក្រមការ ថ្នាក់លេខ៣ ពីអអភិបាលរងស្រុកថ្មពួក ទៅជាអភិបាលរងស្រុកព្រះនេតព្រះ។ ២,លោក ប៊ូន លាងផេង ឋានន្តរសក្កនាយក្រមការ ថ្នាក់លេខ៤ ពីអអភិបាលរងស្រុកព្រះនេត្រព្រះ ទៅជាអភិបាលរងស្រុកថ្មពួក៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ