ថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
Sun,22 November 2026 (Time 04:25 PM)
ដោយ ៖ (ចំនួនអ្នកអាន: 2នាក់)

រាជធានីភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញពាក់ព័ន្ធ បើកការស្រាវជ្រាវធ្វើយ៉ាងណាតាមចាប់ឲ្យខាងតែបាន ក្រុមក្មេងទំនើងជិះម៉ូតូច្រើនគ្រឿងប្រដេញគ្នាតាមដងផ្លូវ បង្កភាពអាណាធិបតេយ្យ ដើម្បីយកមកអនុវត្តច្បាប់ ។

បទបញ្ជារបស់លោកឧត្តមសេនីយ៍ឯកស្នងការ ធ្វើឡើង បន្ទាប់ពីមានការបង្ហោះចែករំលែកនៅលើបណ្តាញទំនាក់ទំនងសង្គម ក្រោមខ្លឹមសារនិយាយថា ក្រុមក្មេងស្ទាវ ឬក្មេងទំនើងកំពុងជិះម៉ូតូដេញកាប់កម្លាំងសមត្ថកិច្ច នៅម្តុំឈូកមាស ក្នុងទឹកដីខណ្ឌសែនសុខ នាយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ៖ លោកបានដាក់បទបញ្ជាដល់កម្លាំងជំនាញផែនការងារព្រហ្មទណ្ឌ និងកម្លាំងអន្តរាគមន៍ រួមទាំងសមីមូលដ្ឋានខណ្ឌពាក់ព័ន្ធ ត្រូវបើកការស្រាវជ្រាវទៅតាមចាប់ក្រុមក្មេងទំនើងទាំងអស់នេះឲ្យខាងតែបាន ហើយប្រសិនបើសមីខ្លួន ឬឪពុកម្តាយអាណាព្យាបាល ជួយនាំកូនមកប្រគល់ជូនសមត្ថកិច្ចតាមសម្រួល នោះនឹងមានការបន្ថូរបន្ថយទោសទណ្ឌ តែបើរងចាំដល់សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន នោះនឹងគ្មានការលើកលែងឡើយ ។

លោកឧត្តមសេនីយ៍ស្នងការ បញ្ជាក់ថា ៖ ករណីនេះ ពុំមានក្រុមក្មេងស្ទាវ ដេញកាប់សមត្ថកិច្ចនោះឡើយ គឺកម្លាំងសមត្ថកិច្ចមូលដ្ឋាន ជិះប្រដេញតាមចាប់ដើម្បីឃាត់សួរនាំ គ្រាដែលក្រុមទាំងនោះ ចេញពីទីតាំងសប្បាយភាពនាពេលរាត្រី ហើយនាំគ្នាជិះម៉ូតូជាក្រុមយ៉ាងប្រសាចពេញដងផ្លូវ ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សង្គម ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ