ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ស្អែកនេះ នគរបាលការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ នឹងកសាងសំណុំរឿងធ្វើការបញ្ជូនខ្លួនប្តីប្រពន្ធ០២នាក់ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ ពាក់ព័ន្ធករណីស្រវឹងស្រាបើកបរបង្កគ្រោះថ្នាក់រួចបើកព្យាយាមរត់គេចពីកន្លែងកើតហេតុ និងរារាំងការអនុវត្តច្បាប់របស់សមត្ថកិច្ច ។កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង២៣ និង០៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចំណុចមុខធនាគារជាតិ ផ្លូវព្រះនរោត្តម ប្រសព្វផ្លូវលេខ១១៨ ភូមិ១ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រវាងរថយន្តម៉ាក BYD ពណ៌ស ផ្លាកលេខ ភ្នំពេញ 1BY-2039 និងម៉ូតូកង់បីម៉ាក RE ពណ៌ស ផ្លាកលេខ ភ្នំពេញ 1MC-3579 បណ្តាលឱ្យអ្នកបើកកង់បីរបួសស្រាល ហើយអ្នកបើកបររថយន្តបង្កដែលមានបុរសជាប្តីជាអ្នកបើក និងស្ត្រីជាប្រពន្ធជាអ្នករួមដំណើរ ព្យាយាមបើករត់ពីកន្លែងកើតហេតុ ហើយត្រូវបានប្រជាពលរដ្ឋដេញតាមឃាត់បាន ។បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញបានចុះដល់ទីតាំងដែលចាប់ឃាត់រថយន្តបង្កបាន និងធ្វើត្រួតពិនិត្យ និងសួរនាំរួច សមត្ថកិច្ចក៏បានណែនាំឲ្យភាគីទាំងសងខាងទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ប៉ុន្តែកំឡុងពេលនោះ ស្ត្រីជាប្រពន្ធអ្នកបើករថយន្តបង្ក បានធ្វើការរារាំងការអនុវត្តច្បាប់របស់សមត្ថកិច្ច ដោយពុំអនុញ្ញាតឲ្យសមត្ថកិច្ចនាំខ្លួនបុរសជាប្តីទៅកាន់ស្នាក់ការនគរបាលប៉ុស្តិ៍ដើម្បីសាកសួរនាំតាមនីតិវិធី ។បន្ទាប់ពីសមត្ថកិច្ចសួរនាំ និងពិនិត្យជាតិអាល់កុល ជាលទ្ធផល បុរសជាប្តី និងជាអ្នកបើករថយន្តបង្កហេតុ មានជាតិស្រវឹងអត្រាជាតិអាល់កុល0.70Mg/L ។ផ្អែកតាមការបង្ហោះនៅលើ បណ្តាញទំនាក់ទំនងសង្គម ឃើញថា ស្ត្រីជាប្រពន្ធបុរសបើករថយន្តបង្ក បានស្រែកឆោរឡោរ និងប្រើប្រាស់កាយវិការចាប់ទាញ និងរុញច្រានកម្លាំងសមត្ថកិច្ច ពុំព្រមឲ្យសមត្ថកិច្ចនាំខ្លួនប្តីរបស់ខ្លួនទៅសាកសួរនាំនោះឡើយ ដោយរូបគាត់សំអាងហេតុថា ខ្លួន និងភាគីជនរងគ្រោះ បានយល់ព្រមទទួលសំណងគ្នាជាទឹកប្រាក់៦០០ដុល្លារ បញ្ចប់រឿងរួចហើយ ។ឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីពេលកន្លងធ្លាប់បានបញ្ជាក់ពីផ្លូវច្បាប់យ៉ាងច្បាស់លើនៅបណ្តាញទំនាក់ទំនងសង្គមរបស់លោក ថា ៖ ចំពោះជនទាំងឡាយណា ដែលបានបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមានការខូចខាតទ្រព្យសម្បត្តិ រងរបួសមនុស្ស ឬធ្វើឲ្យបាត់បង់អាយុជីវិតមនុស្ស ហើយព្យាយាមបើករត់គេចពីកន្លែងកើតហេតុ នោហសមត្ថកិច្ចត្រូវតែមានវិធានការអនុវត្តតាមនិតិវិធីដាច់ខាត ដោយពុំលើកលែងនោះឡើយ បើទោះបីជាភាគីបង្កហេតុ បានដោះស្រាយសំណងខូចខាតជាមួយជនរងគ្រោះរួចរាល់ក៏ដោយ ក៏រូបគេត្រូវតែនាំខ្លួនទៅសាកសួរនាំតាមនីតិវិធីច្បាប់សិនដែរ ។សារសង្កត់ធ្ងន់របស់ មេនគរបាលចរាចរណ៍រាជធានីរូបនេះ ធ្វើឡើងស្របពេលដែល អគ្គស្នងការនគរបាលជាតិ ពិសេសស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផែនការងារចរាចរណ៍ កំពុងបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ខណៈអត្រាគ្រោះថ្នាក់ចរាចរណ៍ បាននឹងកំពុងគំរាមកំហែងខ្ពស់បំផុត ដល់សន្តិសុខ សុវត្ថិភាពនៅលើដងផ្លូវសាធារណៈ គ្រាដែលបច្ចុប្បន្នភាពប្រចាំថ្ងៃនេះ មនុស្សប្រមាណ៥នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ហើយរាជធានីភ្នំពេញ គឺមានអត្រាខ្ពស់ជាងគេ អាចមួយថ្ងៃមានអ្នកស្លាប់ម្នាក់ ឬពីរថ្ងៃ មានចំនួន០៣នាក់ ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ