ភ្នំពេញ៖ ក្រុមហ៊ុន GS25 ដែលជាម៉ាកយីហោហាងលក់ទំនិញម៉ាតរបស់ប្រទេសកូរ៉េ និងដំណើរការដោយក្រុមហ៊ុន GS Retail បាន ឈានជើងចូលក្នុងទីផ្សារប្រទេសកម្ពុជា តាមរយៈកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខ (Master Franchise) ជាមួយដៃគូក្នុងស្រុកគឺក្រុមហ៊ុន META Retail ដែលគ្របដណ្តប់លើទូទាំងប្រទេសកម្ពុជា។ក្រុមហ៊ុន GS25 បានបើកសាខាគោលដំបូងរបស់ខ្លួននៅក្នុងរាជធានីភ្នំពេញ ជាមួយនឹងគោលដៅពង្រីកសាខាឱ្យបាន ៥០០ហាងនៅទូទាំងប្រទេសត្រឹមឆ្នាំ២០៣០។ កម្ពុជាគឺជាទីផ្សារទី 3 របស់ GS25 នៅក្នុងផែនការពង្រីកអាជីវកម្មនៅក្រៅប្រទេស ដែលបច្ចុប្បន្នក្រុមហ៊ុនមានហាងកំពុងដំណើរការជាង ៧៤០ ទីតាំង នៅប្រទេសវៀតណាម និងម៉ុងហ្គោលី។ទីតាំងនេះត្រូវបានរចនាឡើងដើម្បីក្លាយជាកន្លែងជួបជុំសង្គមដែលបើកដំណើរការ ២៤ ម៉ោងតែម្តង ដោយរួមបញ្ចូលគ្នាជាមួយនឹងគំនិតនៃ បែបហាងកាហ្វេស៊ីវិល័យ ដែលផ្តោតលើអតិថិជនក្នុងស្រុកដែលជាយុវវ័យជំនាន់ Gen Z និងអ្នកធ្វើការវ័យក្មេង។ ដោយត្រូវបានរចនាឡើងជាកន្លែងជួបជុំបែបសង្គមដែលបើកបម្រើការ ២៤ម៉ោងលើ ២៤ម៉ោង។លោក ជុង ឈុន ហូ (Jung Chun Ho) អនុប្រធានប្រតិបត្តិ នៃផ្នែកអាជីវកម្មហាងលក់ទំនិញ បានលើកឡើងថា ក្រុមហ៊ុន GS Retail Co., Ltd. គឺជាក្រុមហ៊ុនលក់រាយរបស់ប្រទេសកូរ៉េខាងត្បូង និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់សម្ព័ន្ធក្រុមហ៊ុន GS Group ដែលមានទីស្នាក់ការកណ្តាលនៅអគារ GS Tower ក្នុងសង្កាត់ Gangnam-gu ទីក្រុងសេអ៊ូល។ ក្រុមហ៊ុននេះជាអ្នកដំណើរការហាង GS25 ដែលត្រូវបានរំពឹងថានឹងមានសាខាសរុបប្រមាណ ២០.០០០ហាងនៅទូទាំងប្រទេសកូរ៉េខាងត្បូងត្រឹមចុងឆ្នាំ២០២៦។GS25 ត្រូវបានគេស្គាល់យ៉ាងច្បាស់តាមរយៈភាពសម្បូរបែបនៃភេសជ្ជៈ រួមមាន ទឹកដោះគោមានរសជាតិ និងភេសជ្ជៈត្រជាក់ៗ ក៏ដូចជាអាហារសម្រន់កូរ៉េ មីកូរ៉េ ប្រហិតត្រី និងគីមបាប់។ ហាងនេះក៏មានផ្តល់ជូននូវផលិតផលម៉ាកយីហោផ្ទាល់ខ្លួនគឺ YOUUS និង Real Price រួមជាមួយនឹងមុខម្ហូបជាច្រើនប្រភេទទៀតផងដែរ។លោក សុក ប៊ុនឆេង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Meta Holding បានមានប្រសាសន៍ថា ក្រុមហ៊ុន META Retail Co., Ltd. គឺជាអ្នកគ្រប់គ្រងសិទ្ធិផ្តាច់មុខមេរបស់ GS25 នៅក្នុងប្រទេសកម្ពុជា ដោយជំរុញកំណើន និងការពង្រីកខ្លួនរបស់ម៉ាកយីហោនេះនៅក្នុងទីផ្សារក្នុងស្រុក។ ក្រុមហ៊ុននេះត្រូវបានគាំទ្រដោយសមត្ថភាពដ៏រឹងមាំលើខ្សែច្រវាក់ផ្គត់ផ្គង់ ទីផ្សារ និងការគ្រប់គ្រងទំនាក់ទំនងអតិថិជន (CRM) ប្រតិបត្តិការ ការជ្រើសរើសបុគ្គលិក ការបណ្តុះបណ្តាល និងការរក្សាបុគ្គលិក រួមទាំងមានមជ្ឈមណ្ឌលបណ្តុះបណ្តាលផ្ទាល់ខ្លួនផងដែរ។ក្រុមហ៊ុន META Retail គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់សម្ព័ន្ធក្រុមហ៊ុន META HOLDING ដែលជាសម្ព័ន្ធក្រុមហ៊ុនពហុអាជីវកម្មដ៏សកម្ម និងសម្បូរបែប ដែលមានអាជីវកម្មគ្របដណ្តប់លើការអភិវឌ្ឍអចលនទ្រព្យ ការគ្រប់គ្រងអចលនទ្រព្យ ការលក់រាយ បដិសណ្ឋារកិច្ច ការផលិតចំណីអាហារ និងការគាំទ្រសហគមន៍។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ក្រុមហ៊ុន META HOLDING បានរីកចម្រើនពីអាជីវកម្មអចលនទ្រព្យទៅជាសម្ព័ន្ធក្រុមហ៊ុនដ៏រឹងមាំមួយដែលមានបុគ្គលិកជាង ១.០០ នាក់ និងមានប្រតិបត្តិការរួមបញ្ចូលគ្នាយ៉ាងពេញលេញ។បន្ថែមពីនេះ GS25 នឹងបន្តពង្រីកទៅកាន់ខ្សែក្រវាត់ពាណិជ្ជកម្មសំខាន់ៗ និងទីប្រជុំជនតាមបណ្តាខេត្ត ម៉ាកយីហោនេះនៅតែប្តេជ្ញាប្រតិបត្តិការជាពលរដ្ឋសាជីវកម្មដែលមានការទទួលខុសត្រូវ ដោយលើកកម្ពស់ធនធានមនុស្សក្នុងស្រុក ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក និងគាំទ្រសន្ទុះសេដ្ឋកិច្ចរបស់កម្ពុជា៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ