ថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ត្រីកិច្ចការនារី៖ តម្លៃរបស់ស្ត្រី មិនត្រូវបានកំណត់ដោយរូបសម្បត្តិខាងក្រៅឡើយ ប៉ុន្តែដោយសមត្ថភាព សមិទ្ធផល និងការផ្លាស់ប្តូរជាវិជ្ជមានដែលស្ត្រីបានបង្កើតឡើង
Sun,22 November 2026 (Time 10:04 AM)
ដោយ ៖ (ចំនួនអ្នកអាន: 1នាក់)

អ៊ីស្តង់ប៊ុល៖ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅទីក្រុងអ៊ីស្តង់ប៊ុល សាធារណរដ្ឋតួកគីយ៉េ នាថ្ងៃទី២១–២២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងសម័យប្រជុំថ្នាក់ដឹកនាំ នៃកិច្ចប្រជុំកំពូលអន្តរជាតិស្តីពី «ស្ត្រី និងយុត្តិធម៌» លើកទី៧ ក្រោមប្រធានបទ «លើសពី រូបភាពដ៏ល្អឥតខ្ចោះ៖ កិច្ចសហប្រតិបត្តិការសកលដើម្បីពង្រឹងភាពអង់អាចដល់ស្ត្រី»។

ក្នុងឱកាសនេះ លោកស្រីកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការ ប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចដល់ស្ត្រី តាមរយៈការអភិវឌ្ឍសមត្ថភាព ការពង្រឹងឯករាជ្យភាពផ្នែកសេដ្ឋកិច្ច ការលើកកម្ពស់ភាពជាអ្នកដឹកនាំ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយសុវត្ថិភាព និងការផ្លាស់ប្តូរផ្នត់គំនិតសង្គម ដើម្បីបង្កើតបរិយាកាសអំណោយផលឱ្យស្ត្រី និងក្មេងស្រីគ្រប់រូបអាចអភិវឌ្ឍសក្តានុពលពេញលេញ និងចូលរួមកំណត់អនាគតរបស់ខ្លួន និងសង្គមជាតិ។

លោកស្រីរដ្ឋមន្ត្រីថា «តម្លៃរបស់ស្ត្រីមិនត្រូវបានកំណត់ដោយរូបសម្បត្តិខាងក្រៅឡើយ ប៉ុន្តែដោយសមត្ថភាព សមិទ្ធផល និងការផ្លាស់ប្តូរជាវិជ្ជមានដែលស្ត្រីបានបង្កើតឡើង។ ការពង្រឹងភាពអង់អាចពិតប្រាកដ គឺជាការធានាឱ្យស្ត្រី និងក្មេងស្រីគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការជ្រើសរើស មានឱកាសក្នុងការដឹកនាំ និងអាចអភិវឌ្ឍសក្តានុពលរបស់ខ្លួនបានពេញលេញ»៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ